ជប៉ុន ៖ ដូចដែលដឹងស្រាប់ហើយថា ដំណឹងមរ.ណភាពរបស់ អតីតប្រធានាធិបតីលោក Abe Shinzo ធ្វើឲ្យប្រជាជនទូទាំងពិភពលោក ភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបលោក ត្រូវបានខ្មា.ន់កាំ.ភ្លើងបា.ញ់ចំទ្រូង កំឡុងពេលធ្វើសុន្ទរកថានៅក្នុងទីក្រុង Nara កាលពីល្ងាចម្សិលមិញនេះ។
ទន្ទឹមនឹងហេតុការណ៍នេះ គេក្រឡេកឃើញ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ជាច្រើន ព្រមទាំងប្រជាជនខ្មែរជាច្រើន នាំគ្នាចូលរួមរំលែកទុក្ខ និងរំជួលចិត្តជាខ្លាំង ក្រោយទទួលដំណឹងពីហេតុការណ៍ធ្វើឃា.ត អតីតនាយករដ្ឋមន្ត្រី វ័យ ៦៧ឆ្នាំរូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ហេតុផលដែលធ្វើឲ្យ ប្រជាជនខ្មែរនាំគ្នាអាណិតរូបលោកជាខ្លាំងនោះគឺ ដោយសារមុនចុះចេញពីតំណែង អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ តែងប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។
លើសពីនេះទៅទៀត ក្នុងរយៈពេលកាន់អំណាចរបស់រូបលោក កម្ពុជាទទួលបានជំនួយពីរដ្ឋាភិបាលជប៉ុនយ៉ាងច្រើន ដែលជំរុញគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ ទន្ទឹមនឹងនេះ រូបលោកក៏ជា នាយករដ្ឋមន្ត្រី ដែលបានជំរុញដល់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន និងជំរុញដល់ទំនាក់ទំនងមេគង្គ-ជប៉ុនផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]