សុខភាពយើងពឹងផ្អែកលើរបបអាហារ ប្រសិនបើយើងញ៉ាំអាហារមិនល្អ នោះសុខភាពក៏កើតបញ្ហាផ្សេងៗបានដែរ។ យ៉ាងណាមិញ ចំពោះជំងឺមហារីកក្រពេញប្រូស្ដាត កាលបើយើងញ៉ាំរបបអាហារដែលគ្មានគុណភាព ដូចជាពពួកអាហារមានជាតិស្ករខ្ពស់ ជាតិខ្លាញ់ សាច់ក្រហម អាហារកែច្នៃ ជាតិស្រវឹង បូករួមទាំងរាងកាយមិនសូវមានសកម្មភាពទៀតនោះ គឺងាយប្រឈមនឹងជំងឺនេះខ្លាំងណាស់។
ជាការណែនាំ របបអាហារ ៤ប្រភេទ ដែលប្រុសៗយើងគួរញ៉ាំឲ្យបានរាល់ថ្ងៃ ដើម្បីកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្ដាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ក្រុមបន្លែ Cruciferous
បន្លែ Cruciferous ជាប្រភេទរបបអាហារដែលមានសមត្ថភាពខ្ពស់ ប្រឆាំងនឹងជំងឺមហារីក។ ពពួកបន្លែទាំងនោះមានដូចជា ស្ពៃក្តោប ស្ពៃបូកគោ ខាត់ណាគ្រប់ប្រភេទ ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ វីតាមីន សារធាតុរ៉ែ និងសារធាតុ phytochemicals។ លើសពីនេះ ផ្កាខាត់ណាខៀវ ជំនួយដល់ក្រពេញប្រូស្តាត ព្រោះវាមានផ្ទុកនូវសារធាតុ glucoraphanin ដែលអាចប្រឆាំងនឹងការលូតលាស់កោសិកាមហារីក។
២.ផ្លែប៊ឺរី
ផ្លែប៊ឺរី គ្រប់ប្រភេទគឺជាប្រភពអាហាររូបត្ថម្ភ ជំនួយដល់សុខភាពអាចប្រឆាំងនឹងអុកស៊ីតកម្ម ដែលបង្កឡើងដោយ រ៉ាឌីកាល់សេរី កើតចេញពីរបបអាហារដែលយើងញ៉ាំជាប្រចាំថ្ងៃ គ្មានគុណភាព។ រ៉ាឌីកាល់សេរីបំផ្លាញរាងកាយដោយការស្រូបយក អេឡិចត្រុង បង្កើតជា អុកស៊ីតកម្ម បង្កផលប៉ះពាល់ដល់កោសិកា និង DNA ។ ដូច្នេះ សារធាតុ anthocyanins ជាសារធាតុប្រឆាំងអុកស៊ីតកម្ម មាននៅក្នុងផ្លែប៊ឺរី អាចជួយបន្សាប និងកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយបាន។
៣.ត្រី
ការញ៉ាំត្រីឲ្យបានច្រើនក៏ជាផ្នែកមួយជួយទប់ស្កាត់ពីជំងឺមហារីកផងដែរ ព្រោះសាច់ត្រីមានផ្ទុកសារធាតុសំខាន់ អាស៊ីតខ្លាញ់ អូមេហ្គា៣ និងប្រភេទប្រូតេអ៊ីន។ ប៉ុន្ដែប្រសិនបើ មិនចូលចិត្តញ៉ាំត្រីទេ យើងអាចសាកល្បងប្រភេទប្រូតេអ៊ីនដែលមានលើរុក្ខជាតិក៏បាន។ តាមការសិក្សាមួយរយៈពេល ២៤ឆ្នាំ លើបុរសចំនួន ៤ ៥៧៧នាក់ បានបង្ហាញថាអ្នកញ៉ាំប្រភេទអាហាប្រូតេអ៊ីន ទាញចេញពីត្រី បន្លែ មានអត្រាស្លាប់ដោយជំងឺក្រពេញប្រូស្តាតតិចជាង បុរសដែលញ៉ាំប្រូតេអ៊ីនចេញពីសាច់សត្វ។
៤.ផ្លែប៉េងប៉ោះ
ប៉េងប៉ោះគឺជាអាហារមួយប្រភេទមានផ្លុកសារធាតុ Lycopene ខ្ពស់ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ យើងអាចចម្អិនផ្លែប៉េងប៉ោះ ជាមួយប្រេងអូលីវ ដែលកាន់តែធ្វើឲ្យរាងកាយងាយស្រូបយកសារធាតុចិញ្ចឹមនេះបានល្អថែមមួយកម្រិតទៀត។ លោកវេជ្ជបណ្ឌិត Mucci មានប្រសាសន៍ថា យើងអាចញ៉ាំប៉េងបោះចម្អិនបានល្អ ក្រៅពីនោះផលិតផលជាច្រើនមុខទៀតដែលផលិតពីប៉េងប៉ោះ ក៏អាចញ៉ាំបាន។
ជារួម ការជ្រើសរើសរបបអាហារទទួលទានបានត្រឹមត្រូវគឺជារឿងល្អបំផុត ការពារពីជំងឺផ្សេងៗ ជាពិសេសប្រសិនយើងបានហាត់ប្រាណជាប្រចាំទៀត កាន់តែប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]