ភ្នំពេញ៖​ រថយន្ត អ៊ីស៊ូហ្ស៊ុ គឺជាម៉ាកយីហោដ៏ល្បីល្បាញរបស់ជប៉ុន ដែលមានប្រវត្តិជោគជ័យក្នុងការបម្រើអាជីវកម្ម នៅប្រទេសជប៉ុនជាង១០០ឆ្នាំមកហើយ ជាអ្នកជំនាញក្នុងការផលិតម៉ាស៊ីនម៉ាស៊ូត ជាង ២៦ លានគ្រឿង ហើយដែលមានចំណែកទីផ្សារ លេខ១ នៅ៣៩ប្រទេសជុំវិញពិភពលោក។

​ក្នុងនោះដែរ ក្រុមហ៊ុន ខេ (ខេមបូឌា) ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិជាផ្លូវការពី ក្រុមហ៊ុន Isuzu Motors Limited នៅប្រទេសជប៉ុន ក្នុងការនាំចូលនិងចែកចាយរថយន្ដដឹកទំនិញម៉ាក ISUZU ផលិតនៅប្រទេសជប៉ុន និងនាំចូលពីប្រទេសជប៉ុនផ្ទាល់ មកលក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដែលនៅថ្ងៃទី ០៨កក្កដា ២០២២ នេះ ​ក្រុមហ៊ុន ខេ (ខេមបូឌា) បានសម្ពោធដាក់លក់ជាផ្លូវការ រថយន្ត ISUZU​​​ ប្រភេទដឹកទំនិញ ចំណុះ 1.5តោន ស៊េរីថ្មី២០២២ ម៉ូដែល QMR77F នៅអគារតាំងបង្ហាញរបស់ខ្លួន នៅតាមបណ្ដោយសហពន្ធ័រុស្សី ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​តាមប្រសាសន៍​របស់ លោក ជា ​ហ៊ុយ អនុប្រធានក្រុមហ៊ុន ខេ(ខេមបូឌា) ក្នុងថ្ងៃសម្ភោធដាក់លក់ជាផ្លូវការនោះ លោក បានបញ្ជាក់ថា រថយន្ត ISUZU​​​ ដឹកទំនិញ 1.5តោន ​​​​​​ស៊េរីថ្មី ម៉ូដែល QMR77F នេះមានលក្ខណះពិសេសជាង ម៉ូដែល 1.5តោន បច្ចុប្បន្នដូចជា៖ ការឌីហ្សាញរូបរាងថ្មីទាំងស្រុង កាប៊ីនធំទូលាយជាងមុន​ អាចកាច់បាន​55ដឺក្រេ កាន់តែស្អាតជាងមុន កៅអីអង្គុយទន់ និងធំជាងមុន ផ្ដល់ផាសុកភាពដល់អ្នកបើកបរ ម៉ាស៊ីនត្រជាក់អូរីហ្ស៊ីន ពីរោងចក្រ ISUZU ទំហំយ៉ាន់កង់ និងសំបកកង់ ធំជាងមុន ងាយស្រួលរកទិញ លើទីផ្សារក្នុងស្រុកខ្មែរ សំបកកង់មានកំរាស់ក្រាស់ជាងមុន ប្រើបានយូរ ប្រើម៉ាស៊ីនសេរីថ្មី ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ ISUZU មានកំលាំងខ្លាំង ១០៥សេះ ស៊ីប្រេងតិច និងមានសំលេងស្ងាត់ល្អ សុវត្ថិភាពខ្ពស់ ធន់នៅក្នុងការដឹកទំនិញធ្ងន់គ្រប់ប្រភេទ និងគ្រប់ស្ថានភាពផ្លូវ។

​សូមប​ញ្ជាក់ថា រថយន្ដដឹកទំនិញ ISUZU គ្រប់ម៉ូដែលទាំងអស់ ដែលនាំចូលមកលក់នៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនខេ (ខេមបូឌា) គឺត្រូវបានផលិតឡើងទាំងស្រុងនៅប្រទេសជប៉ុន ១០០% ។ 

​រថយន្ត ISUZU ម៉ូដែលថ្មីនេះ មានលក់ជាប្រភេទ ក្បាលឡាននិងសាក់ស៊ី ​ប្រភេទទ្រុងដឹកទំនិញ ប្រភេទទូស្ងួត និងប្រភេទទូក្លាសេជាដើម​ ដែលសមស្របគ្រប់បែបយ៉ាងតាមតំរូវការរបស់អតិថិជន។

​រថយន្ត​ អ៊ីស៊ូហ្ស៊ុ ដឹកទំនិញស៊េរីថ្មី ចំណុះ ១.៥តោន (១តោនកន្លះ) ម៉ូដែល QMR77F សំរាប់តំលៃ ក្បាលឡាន​និងសាក់ស៊ី ត្រឹមតែ ៣៤,៥០០ដុល្លា ប៉ុណ្ណោះ រួមទាំងមានប្រូម៉ូសិនពិសេសៗ ដូចខាងក្រោម៖

➢គូប៉ុង បញ្ចុះតម្លៃរហូតដល់១,០០០ដុល្លា​(មានសុពលភាពរហូតដល់ ៣ខែ)

➢កាតប្រេងម៉ាស៊ូតមានតំលៃ៨៨៨ដុល្លា

➢កញ្ចប់សេវាថែទាំរថយន្ត ដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំ

➢ស្លាកលេខក្បាល ២Aមួយឈុត

➢ថែមជូនការបង្រៀនពីមូលដ្ឋានគ្រឹះនៃការបើកបររថយន្តអោយស៊ីប្រេងតិច ថែទាំអស់លុយតិច និងសុវត្ថិភាព និងរបៀបថែទាំរថយន្តដឹកទំនិញប្រចាំថ្ងៃ។ 

​លើសពីនេះទៅទៀត ក្រុមហ៊ុន ខេ(ខេមបូឌា) ក៏មានយានដ្ធាន ថែទាំជួសជុល រថយន្តដឹកទំនិញដ៏ធំទូលាយ មានឧបករណ៍ជួសជុលទំនើបៗ គ្រប់គ្រាន់ មានប៉ុងដែលអាចលើករថយន្តបានរហូតដល់ ៣០តោន មានគ្រឿងបន្លាស់សុទ្ធ ម៉ាកអ៊ីស៊ូហ្ស៊ុ ជាង១,០០០មុខ​ ​ដែលសុទ្ធសឹងតែនាំចូលពីបរទេស មានតម្លៃសមរម្យ និងមានអ្នកបច្ចេកទេស យន្តការី ដែលមានចំណេះ ជំនាញច្បាស់លាស់ដែលបានបង្ហាត់បង្រៀនពីអ្នកបច្ចេកទេសពី វិស្ករ ISUZU ប្រទេសជប៉ុនផ្ទាល់ផងដែរ។

ព័ត៌មានលម្អិត អតិថិជនទាំងអស់ អាច​ទាក់ទងតាមទូរស័ព្ទលេខ៖ 012 858 013 / 023 901 368 ឬ Facebook Page: Isuzu Trucks Cambodia ដែលអគារតាំងបង្ហាញរបស់ក្រុមហ៊ុន​ ខេ (ខេមបូឌា) មានទីតាំងនៅតាមបណ្តោយផ្លូវ ​វេងស្រេង ជាប់រោងចក្រដំឡើងម៉ូតូហុងដា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]