ភ្នំពេញ៖ ព្រឹកថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុន GC Realty  បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូលក់Master Agency ជាមួយគម្រោង L Tower Loft Condo នៅការិយាល័យលក់របស់គម្រោង L Tower Loft Condo។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចុះកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក កាំង នីន នាយក​ និង ដៃគូអាជីវកម្មនៃក្រុមហ៊ុន GC Realty និង លោកស្រី ហេង មួយលាង នាយក​ប្រតិបត្តិ នៃ ក្រុមហ៊ុន L Village Co.,Ltd។ ដែលពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងគោលបំណង ជម្រុញការលក់ និងការធ្វើទីផ្សារ ទៅដល់គម្រោង​ L Tower Loft Condo អោយកាន់តែមានសក្តានុពល និងផ្តល់ទំនុកចិត្តដល់អតិថិជន កាន់តែខ្លាំងថែមទៀត។

ក្នុងថ្ងៃនេះដែរ លោកស្រី ហេង មួយលាង នាយក​ប្រតិបត្តិ នៃ ក្រុមហ៊ុន L Village Co.,Ltd បានបញ្ជាក់ថា គម្រោង L Tower Loft Condo ជាគម្រោងថ្មី ទាន់សម័យ ដែលមាន ២ជាន់ក្នុង ១ យូនីត សាកសមបំផុតសម្រាប់ការរស់នៅតាមបែបសម័យបច្ចុប្បន្ន ព្រមទាំងសំណង់មានគុណភាព តម្លៃសមរម្យ ដែលស្ថិត​នៅទីតាំងមានសក្ដានុពលខ្ពស់ សាកសមនឹងតម្រូវការអតិថិជនគ្រប់រូប។ ហើយលោកស្រី​ ពិតជាមានក្តីរីករាយណាស់ក្នុងការសហការជាមួយនឹងក្រុមហ៊ុន ជីស៊ី រៀលធី។

ជាមួយគ្នានេះដែរ លោក កាំង នីន ជានាយក និង ដៃគូអាជីវកម្ម នៃក្រុមហ៊ុន GC Realty បានលើកឡើងដែរថា ក្រុមហ៊ុន GC Realty គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យ និង​ មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការប្រឹក្សាយោបលផ្នែកទិញលក់អចលនទ្រព្យគ្រប់ប្រភេទ ព្រមទាំងមានភ្នាក់ងារលក់ជាច្រើននាក់​ ដែលសុទ្ធតែមានបទពិសោធន៍ និង​ មានជំនាញវិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យ​ ដែល អាចជួយដល់អតិថិជនក្នុងការជ្រើសរើស គម្រោងអចលនទ្រព្យទៅតាមតម្រូវការ ជាពិសេស ជួយសម្រួលក្នុងការ ទិញ លក់ សម្រាប់ភាគី ម្ចាស់គម្រោង និង​ អតិថិជន ដើម្បីផ្ដល់ភាពងាយស្រួលដល់ភាគីទាំងសងខាង។ ជាងនេះទៅទៀត GC Realty មានអ្នកជំនាញផ្នែកទីផ្សា ជួយជម្រុញការផ្សព្វផ្សាយទៅដល់ដៃអតិថិជន បានយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័ស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]