ភ្នំពេញ៖ អាចនិយាយបានថាកម្មវិធី Miss World Cambodia បានបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ដោយបវរកញ្ញាពិភពលោកកម្ពុជាគ្រប់ជំនាន់ ក៏មានឱកាសទៅប្រកួតបង្ហាញសមត្ថភាពលើឆាកអន្តរជាតិផងដែរ។ ពិតណាស់ បើទោះបីបេក្ខភាពកម្ពុជា មិនធ្លាប់បានចូលដល់Topដូចប្រទេសផ្សេងៗ ប៉ុន្តែគេឃើញមហាជននៅតែគាំទ្រ និងលើកទឹកចិត្តគ្រប់ៗគ្នា។ 

យ៉ាងណាមិញ ថ្មីៗនេះកម្មវិធី Miss World Cambodia ទើបតែបញ្ចប់ការប្រកួត ព្រមទាំងរកឃើញម្ចាស់ជ័យលាភីអាចឆ្នាំ២០២២ដោយបានទៅលើកញ្ញា តេង ស្រីពេជ្រ។ ជាមួយគ្នានេះដែរ បើទោះបីបវរកញ្ញារូបនេះនៅក្មេង ប៉ុន្តែចំណេះដឹង សមត្ថភាពក៏ល្អ ចំណែករូបសម្រស់ក៏ស្រស់ស្អាត ហើយថែមទាំងមានកម្ពស់ខ្ពស់ រូបរាងស្រឡូនទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Miss World Cambodia 2022 កញ្ញា តេង ស្រីពេជ្រ នាងក៏ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss Teen International Cambodiaពីមុន ដែលជាកម្មវិធីប្រកួតបវរកញ្ញាយុវវ័យដំបូងគេនៅកម្ពុជា។ ក្នុងនោះដែរ សង្ឃឹមថាអំឡុងពេលរង់ចាំថ្ងៃប្រកួតលើឆាកអន្តរជាតិមកដល់ កញ្ញា តេង ស្រីពេជ្រ នឹងអាចពង្រឹងសមត្ថភាព ចំណេះដឹងបន្ថែម ដើម្បីទទួលបានតំណែងណាមួយពីកម្មវិធី Miss World នាពេលខាងមុខ៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា តេង ស្រីពេជ្រ 
កញ្ញា តេង ស្រីពេជ្រ 
កញ្ញា តេង ស្រីពេជ្រ 
កញ្ញា តេង ស្រីពេជ្រ 
កញ្ញា តេង ស្រីពេជ្រ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]