កម្ពុជា៖ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលប្រិយមិត្តស្គាល់ថា ជា Admin G1 បានសម្រេចចិត្តចាកចេញពីCTS Sports ហើយ ដើម្បីទៅចូលរួមជាមួយ X-Sport។

Admin G1
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ពីដំបូងឡើយ មានពាក្យចចាមអារ៉ាមថា Admin G1នឹងទៅចូលរួមការងារជាអ្នកអត្ថាធិប្បាយកីឡានៅតាមបណ្តាស្ថានីយ៍ក្នុងស្រុកណាមួយ ប៉ុន្តែ ពេលនេះគ្រប់យ៉ាងបានលាតត្រដាងហើយ ដោយ រូបលោកនឹងចូលរួមជាមួយ X-Sport ហើយ ការងាររបស់លោក គឺ នៅតែបន្តអត្ថាធិប្បាយបាល់ទាត់នៅលើបណ្តាញសង្គម ក៏ដូចជាការផ្សាយផ្ទាល់វិភាគការប្រកួត និង ព័ត៍មានពីបាល់ទាត់ដូចសព្វដងដដែល។

Admin G1

Admin G1 បាននិយាយថា៖

Admin G1

បន្ថែមពីនេះ ពិធីករបាល់ទាត់ដ៏មានប្រជាប្រិយភាពរូនេះក៏បានបង្ហើបដែរថា X-SPORT ដែលជាក្រុមការងារថ្មីរបស់លោក នឹងមានត្រៀមនូវចំណីអារម្មណ៍ពិសេសៗជាច្រើន ទាំងការអាត្ថាធិប្បាយ និង ការផ្ដល់ជូនព័ត៌មានកីឡាសម្បូរបែប ជូនទស្សនិកជនទស្សាកម្សាន្ត។

“X-SPORT គឺជាក្រុមការងារមួយ ដែលទើបនឹងបង្កើតឡើងថ្មីៗនេះទេ ហើយយើងនឹងត្រៀមអ្វីពិសេសៗ សម្រាប់រដូវកាលថ្មីខាងមុខនេះ ដើម្បីជូនបងប្អូនយើងទាំងអស់គ្នាជាមួយនឹងការទស្សនាបាល់ទាត់”៕

Admin G1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]