ថៃ៖ នៅតែជារឿងរ៉ាវដែលអ្នកគាំទ្រជាច្រើន កំពុងតែតាមដាន ក្រោយពីតារាសម្ដែងប្រុស Weir និងគូស្នេហ៍ថ្មី បានបង្ហាញរូបគូដំបូង រួមទាំងដំណឹងល្អដែលអ្នកទាំងពីរ បានសម្រេចចិត្តទៅចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយនឹង ខណៈថ្ងៃមង្គលការនឹងមកដល់នៅថ្ងៃទី ១៧ ខាងមុខនេះ។

យ៉ាងណាមិញ ក្រឡេកមកមើល តារាស្រី Bella Ranee ដែលជាអតីតគូស្នេហ៍ Weir វិញ ក៏មានសកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍ដូចគ្នា ដែលជាដំណឹងមួយលើកឡើងថា តារាស្រីរូបនេះ បានលុបរូបថតគូស្នេហ៍ទាំងអស់ជាមួយនឹង Weir ចេញពីបណ្ដាញសង្គម Instagram បន្ទាប់ពីភាគីម្ខាងទៀតបាន ចុះបញ្ជីអាពាហ៍ពិពាហ៍ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានជ្រាបព័ត៌មានបែបនេះសារព៍ត៌មានល្បីមួយរួចហើយ បណ្ដាហ្វេនៗជាច្រើន ក៏បានបញ្ចេញមតិលើបញ្ហានេះ ដោយនៅក្នុងនោះ ពួកគេបានគិត​ថា តារាស្រី Bella ពិតជាធ្វើ​​ត្រឹម​ត្រូវ ដែលធ្វើ​បែប​នេះ​ គឺជាគោរព​ដល់ភាគី​ម្ខាង​ទៀត និងមិនចង់រំខានដល់អ្នកថ្មី ដោយសារតែពួកគេកំពុងតែនឹងរៀបការជាមួយគ្នា ក្នុងពេលខាងមុខនេះ ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Bella
Bella
Weir
Weir
Bella និង អតីតគូស្នេហ៍
Bella និង អតីតគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]