កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាស្រី Kim Tae Hee ស្រាប់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍នឹងសម្រស់ទៀតហើយ បន្ទាប់ពី បានអាប់ដេតនៅលើទំព័រផ្ទាល់ខ្លួន ដោយបានបង្ហោះឃ្លីប និងរូបថត អំឡុងពេលធ្វើដំណើរកម្សាន្តយ៉ាងរីករាយ។

នៅក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហាញខ្លួន ដោយពាក់អាវយឺត ស្លៀកខោខ្លី ព្រមទាំងបញ្ចេញទឹកមុខញញឹម ឈរបង្អួតរាងដ៏ទាក់ទាញ ក្រោមពន្លឺព្រះអាទិត្យ នៅតាមឆ្នេរសមុទ្រ ។ ជាពិសេស តាមរយៈការ​ស្លៀកពាក់​បែប​នេះ តារាស្រី Kim Tae Hee ត្រូវ​បាន​គេខមិនសរសើរពីភាព​ក្មេង​ជាង​វ័យនៃសម្រស់របស់នាង ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ថ្វីត្បិតតែបានឆ្លងកាត់ការសម្រាលកូនដល់ទៅ ២ ដង និងបានឈានចូលដល់វ័យ ៤២ ឆ្នាំក៏ដោយ តែរូបនាង នៅតែរក្សារាងស្លីមតូចយ៉ាងលេចធ្លោ ដែលធ្វើឲ្យអ្នកទស្សនាកាន់តែច្រណែននឹងសម្រស់របស់នាង ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]