ភ្នំពេញ៖ នៅក្នុងឆ្នាំ 2022 តើលោកអ្នកគិតថា តើកំពូលស្មាតហ្វូនមួយណាឡូយជាងគេ? តើចំណុចអ្វីខ្លះអាចចាត់ទុកថាវាជាកំពូលស្មាតហ្វូនប្រចាំឆ្នាំ? ហើយសាកទាយមើលថា តើកំពូលស្មាតហ្វូនស៊េរីថ្មីមួយនេះមានតម្លៃប៉ុន្មាន? តោះ!​ ឥឡូវយើងនឹងមកជជែកវែកញែកពីចំណុចពិសេសៗបំពាក់នៅលើកំពូលស្មាតហ្វូនមួយ ទើបដាក់បង្ហាញនៅក្នុងប្រទេសកម្ពុជា ដែលគ្រប់យ៉ាងនៅលើកំពូលស្មាតហ្វូននេះត្រូវបានគ្រប់គ្នាស្រែកថា WoW និងសរសើរគ្មានចន្លោះ។

កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro
កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro

ជារៀងរាល់ឆ្នាំបន្ទាប់ពី OPPO ប្រកាសបញ្ចេញនូវកំពូលស្មាតហ្វូន Find Series ក្លាយជាប្រធានបទមួយដ៏ក្តៅគគុក និងផ្ទុះអស់ទីផ្សារនៅក្នុងវិស័យបច្ចេកវិទ្យាជុំវិញពិភពលោក រួមទាំងក្នុងប្រទេសកម្ពុជាយើងផងដែរ។

ហើយយោងតាមការធ្វើបទបង្ហាញក្នុង «កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro» កាលពីយប់មិញនេះ ក្នុងនាមយើងជាអ្នកសារព័ត៌មានផ្នែកបច្ចេកវិទ្យាបានចាត់ទុក Find X5 Pro ជាកំពូលស្មាតហ្វូនប្រចាំឆ្នាំ2022 ដោយវាបានបំពាក់នូវសមត្ថភាពលេចធ្លោជាងគេក្នុងចំណោមកំពូលស្មាតហ្វូនដទៃ ព្រោះបច្ចុប្បន្នមានតែ Find X5 Pro មួយគត់បានបំពាក់នូវបន្ទះឈីប MariSilicon X NPU ដំបូងបំផុតរបស់ OPPO ប្រកបដោយសមត្ថភាពខ្លាំងកម្រិតកំពូលដើម្បីជំនួយទៅលើប្រសិទ្ធភាពរួមមាន ការគណនាលើមុខងារថតរូប និងថតវិដេអូកាន់តែប្រសើរជាង NPU ដែលមានស្រាប់ក្នុងបន្ទះឈីប, ការប្រើប្រាស់ខ្នាតដំណើរការកម្រិតខ្ពស់ 6nm ប្រសិទ្ធភាពនៃការគណនាកាន់តែរហ័ស, សមត្ថភាពគណនា AI ខ្លាំងជាងកំពូលស្មាតហ្វូនដទៃ, និងប្រសិទ្ធភាពនៃការផលិតវីដេអូកម្រិត 4K (4K Ultra Night Video) នៅពេលយប់ខ្ពស់ជាងមុន 20ដង ព្រមទាំងប្រើប្រាស់ថាមពលទាបជាងមុនពាក់កណ្តាល។ មិនតែប៉ុណ្ណោះ OPPO Find X5 Pro ក៏ទទួលអត្ថប្រយោជន៍ពីបន្ទះឈីប Qualcomm Snapdragon 8 Gen 1 ជំនាន់ចុងក្រោយ ដែលមានរ៉េមទំហំ 12GB ជាមួយនឹងអង្គផ្ទុកទំហំ 256GB ។

កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro
កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro
កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro
កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro

អ្វីដែលចាប់អារម្មណ៍សម្រាប់ Find X5 Pro បានសហការជាមួយក្រុមហ៊ុនផលិតកាមេរ៉ាកម្រិតកំពូល Hasselblad ផ្តល់ឲ្យអ្នកផ្តិតយករូបភាពវីដេអូពិតៗប្រៀបដូចកាមេរ៉ាអាជីពជាមួយសមត្ថភាពដ៏អស្ចារ្យក្នុងការគ្រប់គ្រងពណ៌ស្តង់ដារដ៏ល្អបំផុតពី Hasselblad (Natural ColourCalibration)។ ហើយរាល់ពេលកាន់ Find X5 Pro ថតគឺប្រៀបដូចកាន់កាមេរ៉ា​ Hasselblad តម្លៃរាប់ម៊ឺនដុល្លារបេះបិតជាមួយមុខងារប្រព័ន្ធចាក់ពណ៌ (Master Filter), ស្ទីលប៊ូតុងថត Hasselblad មានពណ៌ទឹកក្រូច​ប្រៀបដូចពណ៌ប្រ៊េន HERMES, មុខងារ X-Pan Mode ប្រៀបដូចមុខងារ Pano ដែលអាចថតបានភ្លាមៗមិនចាំបាច់បង្វែរកាមេរ៉ាទៅឆ្វេងស្តាំរីឯសំឡេងចុចថតដូចគ្នាបេះបិតទៅនឹងកាមេរ៉ាម៉ាក Hasselblad តែម្តងដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានអារម្មណ៍សម្បូរបែប និងអស្ចារ្យជាងមុនទ្វេដង ជាពិសេសរូបភាពនីមួយៗអាចបង្ហាញពីកម្រិតរូបភាពបែបអាជីពយ៉ាងពិតប្រាកដមែន

ងាកចូលមកកាមេរ៉ាក្រោយ Find X5 Pro Lens Flagship ដល់ទៅ 2 គ្រាប់ដែលមួយជា Len Wide មានទំហំ 50MP ក្នុងកម្រិត f1.7 និងមួយគ្រាប់ទៀតជា Len Ultra Wide មានទំហំ 50MP ដូចគ្នាជាប្រភេទ Sensor Sony IMX 766 ទោះបីស្ថិតក្នុងសា្ថនការបែបណាក៏ដោយ ក៏វាគ្មានអ្វីចោទជាបញ្ហាសម្រាប់កំពូលស្មាតហ្វូននេះឡើយ។ មួយគ្រាប់ទៀតជា Lens telephoto មានទំហំ 13MP អាចផ្តិតរូបភាពបានច្បាស់ល្អមិនចាញ់ Len ទាំងពីរនោះប៉ុន្មានទេ។ លើសពីនឹងទៀតវាបានបំពាក់មកជាមួយនឹងមុខងារទប់លំនឹង 5 axis ដែលល្អឥតខ្ចោះតែម្តងអាចនិយាយបានថាសឹងតែដូច Gimble ទៅហើយ។

ហើយវាអាចផលិត Video ជាប្រភេទ 10 Bit Color ដែលយើងអាចនិយាយបានថាវាខ្លាំងដូច Camera DSLR មួយចំនួនទៅហើយ មិនទាន់អស់ទៀតគឺវាអាចថតជាប្រភេទ Color S-Log ដែលអាចឲ្យយើងកែប្រែ Color តាមដែលយើងចង់បាននៅលើ APP Computer បានយ៉ាងងាយស្រួល។ ចំពោះកាមេរ៉ាមុខបានបំពាក់មកជាមួយនឹង Len ទម្លុះអេក្រង់ដែលមានទំហំ 32MP ដែលវាផ្តិតយករូបភាពបានច្បាស់ល្អខ្លាំងមែនទែនខ្ញុំសឹងតែមិនបាច់និយាយច្រើនទេពីការ Selfie នៅលើនេះព្រោះអ្នកទាំងអស់គ្នាគ្រាន់តែលឺថា OPPO ដឹងច្បាស់តែម្តងថា OPPO ពិតជាខ្លាំងមែនទែនទៅលើបច្ចេកវិទ្យា AI សម្រាប់ការថតរូប Selfie នឹងតែម្តង។

កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro
កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro
កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro

បន្ថែមពីនេះនៅក្នុងតួខ្លួនដ៏ប្រណិតរបស់ Find X5 Pro តំឡើងមកជាមួយថាមពលថ្មទំហំធំ 5000mAh និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុតតាមរយៈខ្សែចម្លងកម្លាំង 80W SuperVOOC សាកបំពេញថាមពលថ្មពីចំនុច 0% ឡើង​ទៅ 50% ប្រើពេលប្រមាណតែ 12 នាទីប៉ុណ្ណោះ។  ជាមួយគ្នាដែរ Find X5 Pro បានបន្តគាំទ្របច្ចេកវិទ្យាសាកថ្មដោយ​មិន​ប្រើ​ខ្សែ AirVOOC កម្លាំង 50W ដែលអាចសាកបំពេញថ្មទំហំ 5000mAh ឲ្យពេញ 100% ដោយប្រើពេល​ប្រមាណ 47 នាទី។ ឯវដ្តជីវិតថ្មរបស់ Find X5 Pro ខ្ពស់ជាងមុន 2 ដងដែលមានដំបូងបង្អស់ក្នុងវិស័យស្មាតហ្វូន។ 

កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro
កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro

ជាចុងបញ្ចប់ក្នុងនាមជាអ្នកសារព័ត៌មាន សូមសរសើរដល់កំពូលស្មាតហ្វូនដ៏ប្រណិត Find X5 Pro ប្រចាំឆ្នាំ2022 ល្អជាងគេរបស់ OPPO ដែលកើតចេញពីការស្វែងយល់កង្វះខាតនៃទូរស័ព្ទកំពូលដទៃមកបំពេញលើ Find X5 Pro ហើយគ្រប់ជំនាន់របស់វាតែងតែនាំមកនូវបច្ចេកវិទ្យាឈានមុខគេជានិច្ចឆ្ពោះទៅថ្ងៃអនាគត។ សម្រាប់ព័ត៌មានលម្អិតបន្ថែមនៃ OPPO Find X5 Pro សូមចូលទៅកាន់ផេគហ៊្វេសប៊ុកផ្លូវការរបស់ OPPO។ សូមបញ្ជាក់ផងដែរថា បើយោងតាមការបង្ហើបតម្លៃពីម្ចាស់ហាងលក់ទូរស័ព្ទមួយចំនួននៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ចំពោះតម្លៃរបស់កំពូលស្មាតហ្វូនស៊េរីថ្មី OPPO Find X5 Pro គឺមានតម្លៃ​ $1199 ៕

កម្មវិធីដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន OPPO Find X5 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]