កូរ៉េខាងត្បូង៖ អាចនិយាយបានថា បើទោះបីជាពេលនេះ មានវ័យកាន់តែច្រើនក៏ដោយ តែសម្រស់និងរូបរាងរបស់ តារាស្រី Song Hye Kyo នៅតែត្រូវបានហ្វេនៗយកចិត្តទុកដាក់ ទៅលើភាពស្រស់ស្អាតលេចធ្លោ ក៏ដូចជាមានភាពសាកសម ពេលដែលនាងបានបង្ហាញខ្លួននៅក្នុងស្ទាយ៍ផ្សេងៗជាច្រើន។
តែទោះយ៉ាងណា ស្រាប់តែមានការលើកឡើងមួយពីតារាស្រីរូបនេះ កាលពីមុនពេលដែលបានក្លាយជា តារាស្រីល្បីនិងជាអាយដលរបស់ហ្វេនៗជាច្រើន Song Hye Kyo ក៏ធ្លាប់មានទម្ងន់រហូតដល់ ៧០ គីឡូក្រាម ដែលធ្វើឲ្យសមាមាត្ររាងកាយរបស់នាង គឺមិនល្អឥតខ្ចោះនោះទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ ដោយសារតែការសម្រកទម្ងន់ និងការរក្សារាង បានធ្វើឲ្យតារាស្រី Song Hye Kyo ក្លាយជាតារាក្នុងចិត្តទស្សនិកជន រហូតមកដល់បច្ចុប្បន្ននេះ ខណៈនៅក្នុងវ័យ ៤១ ឆ្នាំ។ ជាពិសេស តារាស្រីរូបនេះ បានអនុវត្តការកែសម្រួលអាហារ និងញ៉ាំម្ហូបដែលមានជាតិប្រូតេអ៊ីន ជាតិសរសៃច្រើន ក៏ដូចជាបានកំណត់ពេលញ៉ាំអាហារយ៉ាងទៀងទាត់ក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនោះ នាងថែមទាំងហាត់កីឡា រួមផ្សំការដើរ និងផឹកទឹកក្រូចឆ្មា ដែលវាជាវិធីមួយ បានជួយឱ្យនាងស្រកបាន ១៧ គីឡូក្រាម ហើយបានត្រឡប់ទៅរករូបរាងស្រស់ស្អាត ដូចពេលបច្ចុប្បន្ននេះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]