សៀមរាប៖ យោងតាម ផេកហ្វេសប៊ុកជាផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរាយការណ៍មកថា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាបន្តបន្ទាប់ ក្រោយពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ ឆេម សុគង់ ភេទ ប្រុស ករណីបាត់ឡាន (យកឡានទៅទុកឲ្យធ្វេី ហេីយជាងលួចយកទៅលក់បាត់)។
ហេតុការណ៍នឹកស្មានមិនដល់នេះបានកើតឡើងនៅចំណុចយានដ្ឋានមួយកន្លែង ដែលមានឈ្មោះថា ភី អ វ៉ាយ គ្លូប៊ល ឯ.ក ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប ដែលទទួលបានបណ្តឹងពីជនរងគ្រោះកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២ តាមការសហការ យ៉ាងស្វះស្វែង ជាមួយស្នងការនគរបាលខេត្តសៀមរាប និងការចង្អុលបង្ហាញរបស់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ ព្រៃវែង និងកំពង់ចាម បានបំបែកសំណុំរឿងករណី លួចរថយន្ត និងទទួលផលចោរកម្ម កំណត់មុខសញ្ញា ជនត្រូវចោទចំនួន ០៥នាក់ ទៅសាលាដំបូងខេត្តសៀមរាប ។
ចំពោះវត្ថុតាង រថយន្ត សមត្ថកិច្ចបានតាមប្រមាញ់ជនសង្ស័យជាអ្នកទិញ ទេីបជនសង្ស័យដឹងខ្លួន ហើយយកទៅផ្លុងចោល នៅម្តុំការ៉ាស់សាំង កាល់តិច នៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយគេចខ្លួនបាត់ ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចក៏បានធ្វើការប្រគល់ជូនម្ចាស់រថយន្តវិញហើយ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]