ភ្នំពេញ៖ ដើម្បីអបអរសាទររុក្ខទិវាឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដាំដើមកោងកាងចំនួន ២០២២ដើម នៅឃុំត្រពាំងសង្កែ ខេត្តកំពត។ ការដាំដើមកោងកាងនេះ ក៏គាំទ្រផងដែរដល់គម្រោងអភិរក្សដែលកំពុងបន្តធ្វើឡើងរបស់ក្រសួងបរិស្ថានកម្ពុជា ដើម្បីការពារ និងស្តារព្រៃកោងកាងដ៏សំខាន់នេះឡើងវិញ នៅតាមតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។
គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ក្នុងការអភិវវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពបៃតង សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ខណៈពេលដែលគម្រោងនេះនឹងជួយដល់សហគមន៍មូលដ្ឋានយោងតាមពាក្យស្លោក “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ខ្លួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រៃកោងកាងនៅភាគខាងត្បូងនៃប្រទេសកម្ពុជា គឺជាតំបន់ដែលសម្បូរដោយជីវចម្រុះដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនគ្រួសារពឹងផ្អែកលើព្រៃទាំងនេះ ដើម្បីចិញ្ចឹមជីវិតរបស់ពួកគេតាមរយៈការនេសាទ ធ្វើជាសម្ភារៈសំណង់ និងទេសចរណ៍ធម្មជាតិជាដើម។ ការការពារ និងការស្តារព្រៃកោងកាងឡើងវិញ ក៏ផ្តល់ជារបាំងការពារធម្មជាតិដ៏ល្អបំផុតមួយផងដែរទៅនឹងបម្រែបម្រួលអាកាសធាតុ ព្រោះវាចូលរួមចំណែកដល់ការស្រូបយកកាបូន និងកាត់បន្ថយភាពសឹករិចរឹលនៅតាមច្រាំងសមុទ្រ ដែលជួយការពារសហគមន៍នៅតំបន់សមុទ្រពីការជន់លិចតាមតំបន់ឆ្នេរ ខ្យល់បក់ខ្លាំង និងរលកធំៗជាដើម។
ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចូលរួមជាគណអធិបតីនៅក្នុងក្នុងពិធីដាំដើមកោងកាងនេះ។
ឥស្សរជនផ្សេងទៀតដែលបានចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន; លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តកំពត; ឯកឧត្តម ឡេង គឹមស្រុង អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថាន លោក ទេស សំណាង អគ្គនាយករងរដ្ឋបាលសាធារណៈ និងហិរញ្ញវត្ថុ លោក ដាញ់ សេរី ប្រធាន ស.ស.ស.យ.ក វិស័យបរិស្ថាន លោក ជួប ស៊ីវុត្ថា អនុប្រធាន ស.ស.យ.ក វិស័យបរិស្ថាន លោក ហែម សុចិត្ត អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថាន លោក ម៉ឺន មករា អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថាន លោក សុខ ថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង លោក សុខ អូរ័រ អនុប្រធាននាយកដ្ឋាន លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ និងលោក សឹម ហ៊ីម ប្រធានសហគមន៍ត្រពាំងសង្កែ។
បុគ្គលិករបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងប្រជាពលរដ្ឋនៅសហគមន៍ត្រពាំងសង្កែក៏បានចូលរួមដាំដើមឈើក្នុងកម្មវិធីនេះផងដែរ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖
លោក សឹម ហ៊ីម ប្រធានសហគមន៍ត្រពាំងសង្កែបានថ្លែងថា៖
លោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖
នៅខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានដាំនិងផ្តល់ដើមឈើជាង ២០០០ដើម ដល់សហគមន៍មូលដ្ឋាននៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រមទាំងបានដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវពន្លឺថាមពលព្រះអាទិត្យចំនួន១០០ បន្ថែមទៀតនៅតាមដងផ្លូវក្នុងសហគមន៍នេះ។ ដោយសារការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួនខាងផ្នែកបរិស្ថាន ក្រុមហ៊ុន ហ៊ិននីគែន កាលពីឆ្នាំមុនទទួលបានពានរង្វាន់ផ្នែកបរិស្ថាន “Eurocham CSR Environmental Award” ហើយក្រុមហ៊ុនក៏បានឧបត្ថម្ភដល់កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាលើកដំបូងកាលពីឆ្នាំ២០២១ ទៀតផង។
ដោយសម្លឹងឆ្ពោះទៅមុខ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថានឹងឈានដល់ដំណាក់កាលសំខាន់មួយទៀតសម្រាប់សសរស្តម្ភបរិស្ថានរបស់ខ្លួន នៅពេលដែលរោងចក្រជីវម៉ាស់ធំដំបូងគេនៅកម្ពុជាដាក់ដំណើរការនៅឆ្នាំ២០២២ នេះ ដែលរោងចក្រនេះនឹងអាចឱ្យក្រុមហ៊ុនផលិតស្រាបៀរមួយនេះសម្រេចបានការប្រើប្រាស់ថាមពលកំដៅកកើតឡើងវិញ១០០%។ នេះគឺជាផ្នែកមួយនៃមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការសម្រេចបានអព្យាក្រឹតកាបូននៅក្នុងផលិតកម្មរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០ និងនៅទូទាំងខ្សែចង្វាក់តម្លៃទាំងមូលនៅត្រឹមឆ្នាំ២០៤០៕
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នាដើម្បីបំផុសឱ្យពិភពលោកកាន់តែប្រសើរ ក្រុមហ៊ុនបង្កើតភាពជឿជាក់ដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោជាតិនិងអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយសក្តានុពលរបស់ខ្លួននៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០.០០០នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើការងារបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវ ដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតភាពនៃកាបូន កាន់តែស្មើភាព និងពិភពលោកកាន់តែស្រស់បំព្រង។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរអន្តរជាតិល្បីឈ្មោះបំផុតក្នុងពិភពលោក៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
គេហទំព័ររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖ https://www.heinekencambodia.com/
ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ហ៊ិននីគែន
ខេមបូឌា៖ https://www.facebook.com/HEINEKENCambodia/
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]