រាជធានីភ្នំពេញ ៖ ពិតណាស់ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដសាជាថ្មីម្តងទៀត ក្រោយស្ងប់ស្ងាត់មួយរយៈធំ ចាប់តាំងពីថ្ងៃទី ២៨ មិថុនា ក្នុងនោះគ្រូពេទ្យជំនាញក៏ រកឃើញជំងឺអូមីក្រុងប្រភេទថ្មី BA4 និង BA5 ដែលមានលទ្ធភាពឆ្លងលឿនជាងមុន។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ការឆ្លងអូមីក្រុងថ្មីនេះ ធ្វើឱ្យអ្នកជំងឺ ឈានទៅភាពធ្ងន់ធ្ងរ ប្រសិនបើមិនមានវ៉ាក់សាំងការពារខ្លួន និងមិនអនុវត្តតាមនិតិវិធីព្យាបាល ព្រមទាំងការការពារខ្លួនបានត្រឹមត្រូវទេនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកជំទាវ បានបន្តថា ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបំប្លែងថ្មី BA4 និងBA5 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ ជំនាន់មុនៗនោះទេ។ រោគសញ្ញាមានដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀងទៅនឹងជំងឺផ្ដាសាយធម្មតា។
ជាចុងក្រោយ លោកជំទាវ ផ្តាំថា កូវីដ-១៩ មិនទៅណាឆ្ងាយនោះទេ គឺទាមទារការការពារខ្លួន និងជាពិសេសគឺទៅទទួលយកការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានត្រឹមត្រូវ៕
ប្រភព ៖ BTV news
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]