ថៃ៖ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Satit Pitutecha បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនពិតប្រាកដនៃការឆ្លង Covid-19 ថ្មីនៅក្នុងប្រទេសថៃអាចមាន 30,000 នាក់ក្នុងមួយថ្ងៃ ដោយហេតុថាមនុស្សប្រហែល 10,000 នាក់ក្នុងមួយថ្ងៃកំពុងចុះឈ្មោះចូលផ្ទះ ឬសហគមន៍ដាច់ដោយឡែក។

ក្នុងនោះផងដែរ មន្រ្តីជាន់ខ្ពស់ រូបនេះបាននិយាយថា ដោយសារមនុស្សភាគច្រើនដែលបានឆ្លងមេរោគ Omicron ប្រភេទ BA.4 និង 5 ដែលជាប្រភេទវីរុសបម្លែក លេចធ្លោនាពេលបច្ចុប្បន្ននៅក្នុងប្រទេសថៃ ដោយបង្ហាញរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញាអ្វីទាល់តែសោះ ដោយក្រសួងសុខាភិបាលសាធារណៈគ្រាន់តែរាយការណ៍ពីចំនួនករណីដែលធ្វើតេស្តវិជ្ជមានតាមរយៈវិធីសាស្ត្រ RT-PCR នៅក្នុងមន្ទីរពេទ្យតែប៉ុណ្ណោះ។ .

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា កាលពីថ្ងៃសុក្រ ប្រទេសថៃបានឆ្លងករណីថ្មីចំនួន ២,១៤៤ និងអ្នកស្លាប់ចំនួន ២០ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ទន្ទឹមនឹងនេះ អ្នកជំងឺចំនួន ១,៩៤៦ នាក់បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យដូច្នេះដែរ៕

ប្រភព៖ nationthailand

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]