ភ្នំពេញ៖ អស់រយៈពេលជាច្រើនសប្ដាហ៍ដែលកម្មវិធី Miss Preteen International Cambodia បានបើកការប្រកួតប្រជែងជ្រើសរើសយុវតីតែម្នាក់ ដើម្បីគ្រងតំណែង និងមានសិទ្ធិទៅប្រកួតលើឆាកអន្តរជាតិ។ ហើយថ្មីៗនេះពីកម្មវិធី ទើបតែបញ្ចប់វគ្គប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានបេក្ខនារីចំនួន២៤រូប។ 

ពិតណាស់ កម្មវិធីMiss Preteen International Cambodia បើទោះបីម្នាក់ៗនៅវ័យក្មេងមានអាយុតិច ប៉ុន្តែគេឃើញពីភាពក្លាហាន និងសមត្ថភាពមិនចាញ់មនុស្សពេញវ័យប៉ុន្មានឡើយ។ ជាពិសេស រូបសម្ផស្សម្នាក់ៗពិតជាស្រស់ស្អាត រូបរាងក៏បាន កម្ពស់ក៏ខ្ពស់ល្អទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Preteen International Cambodia 2022 វគ្គប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២១ ខែ កក្កដាឆ្នាំ ២០២២ ខាងមុខនេះ។ ប្រសិនបើប្រិយមិត្តចង់ដឹងព័ត៌មានកាន់តែច្បាស់ អាចតាមដានក្នុងផេកផ្លូវការ Miss Preteen International Cambodia។ ហើយកម្មវិធីមួយនេះផ្ទាល់ រៀបចំឡើងដោយក្រុម Dream Team៕ 

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]