ថៃ៖ គឺជារឿងដ៏រីករាយសម្រាប់តារាស្រី Patricia នៅពេលដែលត្រូវបានមិត្តប្រុស លោក Note Vises សុំរៀបការ នៅក្នុងបរិយាកាសដ៏កក់ក្ដៅ នៅប្រទេសអង់គ្លេស ខណៈដែលកាលពីមុននោះ រឿងរ៉ាវរបស់អ្នកទាំងពីរត្រូវ មានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ ពីការបែ.កបា.ក់គ្នាក៏ដោយ។ 

ជាក់ស្ដែង ថ្មីៗនេះវិញ តារាស្រី Patricia ស្រាប់តែបានចេញមកលាតត្រដាងពីអារម្មណ៍ភ្ញាក់ផ្អើលរបស់ខ្លួន បន្ទាប់ពីត្រូវបានសុំរៀបការ ព្រោះមិនដែលគិតថា វានឹងកើតឡើងលឿនបែបនេះនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រី ថែមទាំងលើកឡើងពីទិដ្ឋភាពរ៉ូមែនទិក ពេលដែលគូស្នេហ៍​បាន​លុត​ជង្គង់​ចុះ និងសុំរៀបការ ដោយសំឡេងស្រទន់ ធ្វើឲ្យនាងយល់ព្រមទាំងទឹកភ្នែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅ​ពេល​ត្រូវ​គេ​សួរ​ថាពីហេតុផល ​ក៏ដូចជា​ទំនុក​ចិត្ត​ចំពោះ​ទំនាក់ទំនង​ស្នេហាលើកនេះរបស់ Patricia តារាស្រីវ័យក្មេងរូបនេះ ក៏បានបញ្ជាក់ថា នាង​ពិតជាសប្បាយ​ចិត្ត​ជាមួយនឹងគូស្នេហ៍របស់ខ្លួន ដោយខាងប្រុស​តែងតែមើលថែយ៉ាងជាប់លាប់ ​តាំងពី​ចាប់ផ្តើមស្នេហ៍ដំបូង រហូតដល់​ជិត​៣​ឆ្នាំ​មក​នេះ និងបង្ហាញពីភាព​ចុះសម្រុង​គ្នា​បាន​យ៉ាង​ល្អ​ បើទោះបីជាពួកគេមានគម្លាតអាយុខុសគ្នាច្រើន ក៏ដោយ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Patricia
Patricia
Patricia
Patricia
Patricia និង គូស្នេហ៍
Patricia
Patricia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]