រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ហាមមិនឱ្យយានយន្តគ្រប់ប្រភេទ ធ្វើចរាចរនៅលើផ្លូវល្បឿនលឿន ដែលសាងសង់មិនទាន់រួចរាល់ជាស្ថាពរ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង ចុះនៅថ្ងៃទី១២ ខែកក្កដា នេះ បានបញ្ជាក់ថា ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោង និងចៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ក្រសួង បានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្ត ចូលប្រើផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ ដែលមានការអនុញ្ញាតពីក្រសួងនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ការហាមនេះ ធ្វើឡើងក្រោយមានគ្រោះថ្នាក់ចរាចរជាច្រើនករណី នៅលើផ្លូវល្បឿនលឿន ជាពិសេសគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញ៕
ប្រភព ៖ Fresh News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]