ភ្នំពេញ៖ អស់រយៈពេលពីរឆ្នាំហើយដែលតារាស្រីអ្នកនាង ប៉ែន ស្រីពេជ្រ បានរៀបការកសាងជីវិតគ្រួសារ។ ស្វាមីភរិយាថ្មោងថ្មីមួយគូនេះ តែងតែបង្ហាញពីសេចក្ដីសុខ និងសុភមង្គលពីជីវិតគូយ៉ាងផ្អែមល្ហែមឲ្យហ្វេនបានឃើញជានិច្ច។ លើសពីនេះទៅទៀត នាងតែងតែដឹកដៃស្វាមីដើរកម្សាន្តរាល់ពេលដែលទំនេរពីការងារផងដែរ។ 

យ៉ាងណាមិញ ក្រោយរៀបការបានពីរឆ្នាំ បច្ចុប្បន្នពិធីការិនីរូបនេះកំពុងពរពោះកូនដំបូងផងដែរ។ ពិតណាស់ បើទោះបីខ្លួនកំពុងមានទម្ងន់ ប៉ុន្តែការងារសិល្បៈនាងនៅតែបន្តធ្វើវាជាធម្មតា ខណៈពោះកាន់តែជិតគ្រប់ខែក៏ពិតមែន។ ជាមួយគ្នានេះដែរ បើមើលលើសម្រស់ គេឃើញថាកញ្ញា ប៉ែន ស្រីពេជ្រ នៅតែស្រស់ស្អាតមិនចាញ់ពីមុនឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះអ្នកនាង ប៉ែន ស្រីពេជ្រ កាន់តែធ្វើឲ្យហ្វេនចាប់ភ្លឹកនឹងសម្រស់ដ៏ស្រស់សោភានាងសារជាថ្មី ខណៈដែលនាងរៀបចំខ្លួនឡើងខ្ញង់ ប៉ុន្តែមិនស៊ិចស៊ី មើលទៅស្អាតផូរផង់តែម្ដង។ ម្យ៉ាងការរៀបចំខ្លួនរបស់នាងពេលពោះធំ ពិតជាធ្វើឲ្យអ្នកលេងបណ្ដាញសង្គមសរសើរមិនដាច់ពីមាត់ ស្របពេលឃើញស្លៀកជិតៗជាមួយស្ទាយ៍ស៊ីវិល័យយ៉ាងដូច្នេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ប៉ែន ស្រីពេជ្រ និងស្វាមី
អ្នកនាង ប៉ែន ស្រីពេជ្រ
អ្នកនាង ប៉ែន ស្រីពេជ្រ
អ្នកនាង ប៉ែន ស្រីពេជ្រ
អ្នកនាង ប៉ែន ស្រីពេជ្រ
អ្នកនាង ប៉ែន ស្រីពេជ្រ
អ្នកនាង ប៉ែន ស្រីពេជ្រ
អ្នកនាង ប៉ែន ស្រីពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]