ត្រីសាបាក់ ជាប្រភេទត្រីទឹកប្រៃ និងមានរសជាតិឆ្ងាញ់ទទួលបានការពេញនិយមខ្លាំងនៅតំបន់បែកអាស៊ី។ ត្រីមួយប្រភេទនេះសម្បូរទៅដោយសារធាតុចិញ្ចឹម ជំំនួយដល់សុខភាពអ្នកទទួលទានផងដែរ។ តាមការសិក្សាបានបង្ហាញថា ត្រីមួយប្រភេទនេះ ផ្ដល់អត្ថប្រយោជន៍ ដល់បេះដូង ខួរក្បាល និងសុខភាពជាច្រើនទៀត មិនចាញ់ ពពួកត្រីសាម៉ុន និងធូណា ដែលជាប្រភេទត្រីមានតម្លៃថ្លៃៗនោះទេ។
១.ខ្លាញ់អូមេហ្គា៣
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រីសាបាក់ក៏មានបង្កប់ប្រភេទអាស៊ីតខ្លាញ់សុខភាព អូមេហ្គា៣ ផងដែរ។ សារធាតុខ្លាញ់សុខភាពមួយនេះផ្ដល់អត្ថប្រយោជន៍ទៅដល់ សុខភាពបេះដូង ខួរក្បាល និងសរសៃឈាម។ មុខងារសំខាន់មួយទៀត វាជួយរារាំងការរលាកផ្សេងៗ ក្នុងរាងកាយ។ ក្នុងបរិមាណ សាច់ត្រី ១០០ក្រាម មានផ្ទុក ខ្លាញ់ ២៩៩១ មីល្លីក្រាម។
២.វីតាមីន B12
បន្ទាប់ពីខ្លាញ់អូមេហ្គា៣ នៅមានវីតាមីន B12 នៅក្នុងត្រីមួយនេះ។ ជាក់ស្ដែងគ្រប់គ្នាប្រាកដជាដឹងហើយថាវីតាមីន B12 មានសារៈសំខាន់ ចំពោះប្រព័ន្ធភាពសាំ និង ប្រព័ន្ធប្រសាទ មិនត្រឹមតែប៉ុណ្ណោះ វាដើរតួយ៉ាងសំខាន់ក្នុងដំណើការផលិត DNA ក្នុងរាងកាយ។ បរិមាណសាច់ត្រី ១០០ក្រាម មានផ្ទុក វីតាមីន B12 ដល់ទៅ ១២ មីក្រូក្រាម។
៣.ប្រូតេអ៊ីន
ត្រីសាបាក់ ក៏មានផ្ទុកសារធាតុប្រូតេអ៊ីនមកជាមួយដែរ។ ក្នុងបរិមាណសាច់ត្រី ១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ដល់ទៅ ២០ក្រាម។ សារធាតុប្រូតេអ៊ីនសំខាន់បំផុត ក្នុងត្រីនោះគឺ ពពួក អាមីណូអាស៊ីត មានតួនាទីក្នុងការជួយពន្លឿនដល់ប្រព័ន្ធរំលាយអាហារ ជួសជុលជាលិកាក្នុងរាងកាយ និងបង្កើនថាមពល មានអត្ថប្រយោជន៍ខ្លាំងចំពោះអ្នកចូលចិត្ដលេងកីឡា និង ហាត់ប្រាណ។
៤.កម្រិតជាតិបារ៉តទាប
ភាគច្រើនអាហារទឹកប្រៃគឺមានជាតិបារ៉ត គ្រាន់តែបរិមាណ តិច និងច្រើនតែប៉ុណ្ណោះ។ មានករណីខ្លះ ប្រភេទអាហារ ដែលយើងញ៉ាំក៏ត្រូវដឹងពីកម្រិតជាតិបារ៉តមុន ព្រោះវាគឺជាសារធាតុពុលដែលមាននៅក្នុងសាច់ត្រីត្រូវបានគេហាមប្រាម។ ជាតិបារ៉តអាចបង្កផលប៉ះពាល់ដល់សុខភាព ដូចជា រលាកភ្នែក ស្បែក ក្រពះ ក្អក ឈឺទ្រូង ឬពិបាកដកដង្ហើម គេងមិនលក់ ឆាប់ខឹង ឈឺក្បាល ខ្សោយ។ ប៉ុន្ដែប្រសិនជា ត្រីដែលមានកម្រិតជាតិបារ៉តទាប គឺមិនអាចប៉ះពាល់ដល់សុខភាពយើងនោះទេ ប៉ុន្ដែយើងក៏មិនគួរញ៉ាំវាជាញឺកញាប់ យ៉ាងច្រើន២ទៅ៣ដងក្នុងមួយសប្ដាហ៍បានហើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]