ថៃ៖ បន្ទាប់ពីបើកបង្ហាញពីការរៀបការជាមួយនឹងគូស្នេហ៍ថ្មីហើយ រឿងរ៉ាវឯកជន តារាប្រុស Weir កាន់តែគួរឲ្យចាប់ខ្លាំងឡើងពីបណ្ដាទស្សនិកជនជាច្រើន ជាពិសេស នៅពេលដែលបានបញ្ចេញរូបភាពពាក់ចិញ្ចៀនភ្ជាប់ពាក្យ ក៏ដូចជា ដំណឹងពីការទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ជាផ្លូវការរួចមក។ 

ដោយឡែក ថ្មីៗនេះវិញ លោក Weir បានបន្តធ្វើឲ្យហ្វេនៗរំជួ.លចិត្ត ជាមួយនឹងការចេញមកចែកសំបុត្រអញ្ជើញអាពាហ៍ពិពាហ៍ដល់ភ្ញៀវកិត្តិយស ដែលជាមិត្តៗជិតស្និទ្ធ ដែលបានរាប់អានគ្នាជាយូរមកហើយ។ ជាពិសេស នៅពេលក្រឡេកមើលរូបភាព ពីសំបុត្រអញ្ជើញការ Weir និង​នារីក្រៅសិល្បៈ Vicky ពិតជាមានការរចនាឡើងយ៉ាងសាមញ្ញដែលចងដោយខ្សែពួរ មានតុបតែងផ្កា ប៉ុន្តែពោរពេញដោយភាពស្រស់ស្អាត និងសេចក្តីស្រឡាញ់ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានឃើញបែបនេះ ​អ្នក​គាំទ្រក៏បានចូលរួមត្រេកអរ ចំពោះអនាគតគូស្វាមីភរិយាថ្មីរបស់តារាប្រុសរូបនេះ ព្រមទាំង​រង់ចាំ​មើលពីថ្ងៃចូលរោងកា និងបរិយាកាសនៃសុភមង្គល របស់អ្នកទាំងពីរ ក្នុងពេលខាងមុខនេះ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Weir
Weir
Weir
គូស្នេហ៍ Weir
គូស្នេហ៍ Weir
គូស្នេហ៍ Weir
Weir និងគូស្នេហ៍
Weir

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]