ចិន៖ ក្រៅពីរឿងរ៉ាវ តារាស្រី Barbie Hsu បានរៀបការសាជាថ្មីម្ដងទៀត ក្រោយពីលែងលះ ដែលធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ហើយនោះ ងាកមកមើល អតីតស្វាមីរបស់នាង ក៏ត្រូវបានមនុស្សជាច្រើនតាមដានមិនចាញ់គ្នា បន្ទាប់ពីមានដំណឹងលេចឮពីទំនាក់ទំនងស្នេហាថ្មី ផងដែរ។

យ៉ាងណាមិញ យោងតាមទំព័រ ​​Sina លោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី Barbie Hsu បានបង្ហាញខ្លួនជាមួយនឹងនារីម្នាក់ដែលត្រូវគេសង្ស័យជាសង្សារថ្មី ដោយបានទៅវត្តមួយកន្លែង នៅក្រុង Hangzhou ដើម្បីបួងសួងសុំសំណាងល្អជាមួយគ្នា ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ការបង្ហាញខ្លួនលើកនេះ ក៏បណ្ដាមិត្តៗមួយចំនួនទៀតបានទៅជាមួយគ្នា និងបានដើរ ទិញឥវ៉ាន់ ហូបចុក ព្រមទាំងការកម្សាន្តយ៉ាងរីករាយ មុននឹងត្រលប់មកវិញ។ ប៉ុន្តែខណៈពេល​ធ្វើ​ដំណើរ Wang Xiaofei និងនារីរូបស្រស់ម្នាក់នោះ ពេល​ខ្លះ​បាន​ឈរ​ជិត​គ្នា តែបែរជា​កម្រ​បាន​និយាយ​គ្នា​ទៅវិញ។ តែទោះជាយ៉ាងណា ការដែលបង្ហាញខ្លួនក្បែរគ្នា ក៏អាចបញ្ជាក់បានថា ទំនាក់ទំនងរបស់ពួកគេ កាន់តែល្អប្រសើរ ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei និង Barbie Hsu
Wang Xiaofei
Wang Xiaofei
Wang Xiaofei
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]