ភ្នំពេញ៖ ពិតណាស់ តារាសម្ដែងស្រីស៊ិចស៊ី អូនផ្កាយ ដែលមានឈ្មោះពេញថា ហាន់ឌី ជូលីន បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនគ្រប់ទិសទីតែម្ដង។ ដោយមួយរយៈចុងក្រោយនេះ នាងកាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈជាងមុន មិនថាថតស្ពត ថតខ្សែភាពយន្ត និងថតសម្អាងការជាដើម។  

យ៉ាងណាមិញ កាលពីថ្មីៗកន្លងទៅហ្វេនៗមានការសោកស្តាយមែនទែន ក្រោយតារាស្រីរូបនេះបានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតបវរកញ្ញា Miss Grand Cambodia ដោយសារតែមានមតិរិះគន់ ក៏ដូចជាខ្លួនមិនមានពេលវេលាគ្រប់គ្រាន់ផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្នកដែលគាំទ្រ គឺស្តាយសម្រស់ក៏ដូចជាសមត្ថភាពរបស់ អូនផ្កាយ ខ្លាំងមែនទែន ព្រោះថាតារាស្រីរូបនេះមានរូបសម្រស់អំណោយផល កំម្ពស់ក៏បានថែមទៀត។ ជាពិសេស ដូចរូបភាពក្នុងការតុបតែងឈុតប្រពៃណីថតសម្អាង ពិតជាស្រស់ស្អាតសឹងតែដូចទេពធីតាទៅហើយ មើលទៅឥតខ្ចោះតែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
@tavanmakeup #rima ♬ original sound - A Den Suffer
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផ្កាយ វរល័ក្ខ