បរទេស៖ អាចនិយាយបានថា ក្រោយពីបានប្រកាសពីការភ្ជាប់ពាក្យម្ដងទៀត ជាមួយនឹងគូស្នេហ៍រួចមក ស្ទើរតែគ្រប់សកម្មបភាពរបស់ តារាចម្រៀងស្រី Jennifer Lopez កាន់តែទាក់ទាញចំណាប់អារម្មណ៍ពីហ្វេនៗ ក៏ដូចជាចង់ឃើញពីភាពផ្អែមល្ហែមជាបន្តបន្ទាប់របស់អ្នកទាំងពីរ។ 

ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀង Jennifer Lopez ស្រាប់តែធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលទៀតហើយ នោពេលដែលត្រូវបាគេចាប់យករូបភាព ពេលចេញមកជាមួយនឹងគូស្នេហ៍ លោក Ben Affleck ដែលអ្នកទាំងពីរ បានបណ្ដើរគ្នា ទិញរថយន្ត នៅរដ្ឋកាលីហ្វ័រញ៉ា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តារាស្រីរូបនេះ នៅតែអាចលេងខ្លួនបានយ៉ាងឆើតឆាយ ក្នុង​សម្លៀក​បំពាក់​បែប​យុវវ័យ​ជាមួយ​នឹង​អាវ​ពណ៌​ស និង​ខោ​ខូវប៊យ​ កាន់​កាបូប​ម៉ាក​ប្រណិត​នៅតាមផ្លូវថែមទៀត។ ដោយឡែក តាមរយៈនេះ ក៍មានការលើកឡើងពីដំណឹងរបស់ Jennifer ដែលពេលនេះ នាងកំពុងមមាញឹក ទិញឡាន និងទិញផ្ទះ ដើម្បីត្រៀមចូលរោងការ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez 
Jennifer Lopez និង គូស្នេហ៍
Jennifer Lopez និង គូស្នេហ៍
Jennifer Lopez និង គូស្នេហ៍
Jennifer Lopez
Jennifer Lopez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]