ថៃ៖ យោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របានឱ្យដឹងថា វ៉ារ្យ៉ង់រងដែលត្រូវបានគេស្គាល់ជា BA.4 និង BA.5 នៃវីរុសបំប្លែងថ្មី កូវីដ១៩ ត្រូវបានគេអះអាងថា វាមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងវ៉ារ្យ៉ង់រងផ្សេងទៀត នៃវីរុសបំប្លែង Omicron ទាំងអស់ ហើយរងផលប៉ះពាល់តិចជាងដោយអង្គបដិប្រាណ នេះបើយោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រអ្នកជំនាញបានអះអាង។

តាមប្រភពដដែល អគ្គនាយក Supakit Sirilak បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍ នៃអំពីស្ថានភាពវីរុសបំប្លែងថ្មី វ៉ារ្យ៉ង់រង BA.4 និង BA.5 កាលពីថ្ងៃចន្ទថា ករណី BA.4 និង BA.5 បានកើនឡើងជាលំដាប់ គួរឲ្យកត់សម្កាល់ នៅទីក្រុងបាងកកក្នុងរយៈពេល ៤ សប្តាហ៍ជាប់គ្នា កន្លងមកនេះ ពី ១២ភាគរយ ហក់ទៅដល់ ៧២ ភាគរយ នៃករណីការឆ្លងថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ លោកបានបន្ថែមទៀតថា  ប្រជាជនគួរតែបន្តពាក់ម៉ាស់មុខ លាងដៃឱ្យបានញឹកញាប់ និងជៀសវាងកន្លែងដែលមានមនុស្សច្រើន ដើម្បីកុំឱ្យគ្រែពេទ្យត្រូវបានខ្វះខាត ក្នុងករណីដែល BA.4 និង BA.5 ឆ្លងបានខ្ពស់ជាគំហក និងប្រការកុំឲ្យធ្ងន់ធ្ងរជាងនេះ៕

ប្រភព៖ bangkokpost

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]