ជប៉ុន៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែកចាយ ទៅនឹង អត្ថបទមួយ ដែលបានរំលឹក ទៅនឹង ជីវិតអាពាហ៍ពិពាហ៍ មានអាយុកាល ជាង ៣ ទសវត្សរបស់ អតីតនាយករដ្ធមន្រ្តី Shinzo Abe និង ភរិយា បានមានការការស្ងប់ស្ងែង ពីសំណាក់មហាជន គ្រប់គ្នា។
តាមរយៈអត្ថបទដែលគេ បានចែករំលែកនោះ អ្នកស្រី Akie Abe កើតឆ្នាំ ១៩៦២ ដែលជាភរិយារបស់ លោក មានអាយុតិចជាងស្វាមី ៨ ឆ្នាំ បានកើតចេញពីគ្រួសារអ្នកមាន ដោយមានបិតា ជាប្រធានក្រុមហ៊ុន Morinaga & Co គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនស្ករគ្រាប់ធំជាងគេបំផុតជប៉ុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែល សំណេរមួយនេះ បានដកស្រង់ពាក្យសម្តីរបស់ ភរិយរបស់លោកថា កាលណាត់ជួបដំបូង របស់អ្នកទាំងពីរ បានចេញទៅក្រៅញាំអីពេលយប់បែបសាមញ្ញដូចគូស្នេហ៍ទូទៅ មិនត្រឹមតែប៉ុណ្នោះ អ្នកស្រី បានស្ងើចសរសើកាលជួបប្តីលើកដំបូង ថាលោក Shinzo Abe គឺជាមនុស្ស កំប្លែង ចូលចិត្តរីករាយ ប៉ុន្តែចាស់ទុំ និងមានចំណេះដឹងជ្រៅជ្រះ សមជាអ្នកចេះដឹង ។
បន្ថែមពីនេះ គេបានដឹងថា អតីតនាយករដ្ធមន្រ្តី Shinzo Abe បានរៀបការនៅឆ្នាំ ១៩៨៧ តែជាអកុសល លោកទាំងពីរ មិនមានកូននោះទេ។ តែទោះជាយ៉ាងណា ដំបូងពួកលោក ក៏ទៅបានព្យាបាលសេវាកម្មអត់កូនផងដែរ ក៏ប៉ុន្តែវាហាក់បីដូចជាមិនជោគជ័យ។
យ៉ាងណាមិញ ពេលវេលាចេះតែកន្លងទៅ ការពពោះសម្រាប់អ្នកស្រី កាន់តែជួបការលំបាកដោយសារអាយុកាន់តែច្រើន ថ្វីត្បិតដូច្នេះមែន លោក Shinzo Abe ក៏មានគំនិតផ្តល់យោបល់ ប្រាប់ថា គួរតែទទួលកូនចិញ្ចឹម ប៉ុន្តែអ្នកស្រី បានបដិសេធ ជាមួយនឹងការមានទំនួសខុសត្រូវ ពីព្រោះមិនមានទំនុកចិត្តចិញ្ចឹមបីបាច់អោយបានត្រឹមត្រូវ ។
ទៀតសោត ក្នុងការផ្តល់បទសំភាសន៍មួយអ្នកស្រី Akie Abe បានលើកឡើងថា អ្នកស្រី និងប្តីអ្នកស្រី សុខចិត្តទទួលស្គាល់ការពិត ថានឹងអ្នកទាំងពីរមិនមានកូន ដូច្នេះអ្វីៗ ជាវាសនាអ្នកកំណត់ ដូច្នេះអ្នកស្រីត្រូវទទួល ជាក់ស្តែងអ្នកស្រីបានរៀបការជាមួយអ្នកនយោបាយ ហើយស្វាមីបានក្លាយជានាយករដ្ធមន្ត្រី នេះហើយជាមោទនភាពរបស់អ្នកស្រី។
ជារួមមក ទោះបីគូស្វាមីភរិយា របស់លោក Shinzo Abe មិនមានកូនក្នុងរយះពេល ៣៥ ឆ្នាំប៉ុន្តែ រូបលោក នៅតែងតែស្រលាញ់ភរិយាដូចថ្ងៃដំបូង។ ចេញក្រៅនាយករដ្ធមន្ត្រី Shinzo Abe គឺជាថ្នាក់ដឹកនាំម្នាក់អស់ពីចិត្តស្នេហាជាតិដើម្បីប្រជាជន ដើម្បីជាតិ ពេលត្រលប់ដល់ផ្ទះគឺជាប្តីម្នាក់ស្រលាញ់អាណិតប្រពន្ធអស់កម្រិត ដែលធ្វើឲ្យ ពិភពលោកមិនត្រឹមតែបាត់បង់អ្នកដឹកនាំដ៍អស្ចារ្យថែមទាំងបាត់បង់បុរសពិតម្នាក់ ពិតជាគួរសោកសង្រេកជាពន់ពេក។
ប្រភព៖ IVF Tâm Anh
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]