ភ្នំពេញ៖ ក្រុមហ៊ុន​ស្រា​​ Chivas បាន​សម្រេច​ក្ដី​ស្រមៃរបស់​អ្នក​គាំទ្រ​នៅ​កម្ពុជា ​ដែល​ជា​អតិថិជន​ Chivas ទៅ​ទស្សនា​ការ​ប្រកួត​របស់​ក្រុម Manchester United ដោយ​ផ្ទាល់​នៅ​ប្រទេស​ថៃ។​

អ្នកគាំទ្រនៅប្រទេសកម្ពុជាចំនួន ​៣​នាក់ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ កាលពីថ្ងៃទី10​-12 ខែកក្កដា កន្លងមកនេះ ដើម្បី​ចូលរួម​ទស្សនា​ការ​ប្រកួត​ដ៏​ជក់ចិត្ត​រវាង ​ Manchester United និង​ Liverpool ហើយ​ជា​លទ្ធផល ​ Manchester United បាន​យក​ឈ្នះ ៤-០។  ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ​ ការ​ហូប​ចុក​ ​ស្នាក់​នៅ​សណ្ឋាគារ​​ដ៏​ប្រណិត​ និង​សំបុត្រ​ចូល​ទស្សនា​​ការ​ប្រកួត ​ត្រូវ​បាន​រាប់​រង​ទាំង​ស្រុង​ដោយ​ក្រុម​ហ៊ុន ​ Pernod Ricard Cambodge ដែលជាក្រុមហ៊ុននាំចូល និងចែកចាយស្រាវីស្គី Chivas នៅប្រទេសកម្ពុជា។​ បន្ទាប់​ពី​មើល​ការ​ប្រកួត​ចប់​នៅ​ថ្ងៃ​ទី​មួយ​នោះ​ដែរ​ ក្រុម​ការងារ​ និង​អតិថិជន​ទាំង​អស់​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​រួមគ្នា​មួយ ​ដែល​រៀប​ចំ​ឡើង​ដោយ ​ Chivas នៅ​ក្លឹប​កម្សាន្ត​ដ៏​ធំ​មួយក្នុងទីក្រុងបាងកក។​

នៅ​ថ្ងៃ​ទី​1 អតិថិជន​​​មក​ពីប្រទេស​កម្ពុជា​ បាន​ចូលរួម​ក្នុង​កម្មវិធី​ CHIVAS Meet & Greet ជាមួយ​អ្នកគាំទ្រ​ជា​ច្រើន​រយ​នាក់​​​ផ្សេង​ទៀត​ ​ ដែល​ពួកគេ​សុទ្ធ​តែ​មាន​ឱកាស​បាន​ជួប​កីឡាករ​ល្បី​ៗ​របស់​ Manchester United ដោយ​ផ្ទាល់​ដូចជា​ Alex Telles, Raphael Varane, Anthony Martial

ក្នុង​កម្មវិធី​នោះ​មាន​ការ​ទទួលទាន​អាហារ​ប៊ូហ្វេ​ ថត​រូប​ជាមួយ​កីឡាករ ឆ្លើយ​សំណួរ​យក​រង្វាន់​ និង​កម្មវិធី​ចាប់​ឆ្នោត​យក​វត្ថុ​អនុស្សាវរីយ៍​​​ជា​ច្រើន​ដូចជា​ អាវ​យឺត​ កាបូប​ បាល់​ ដែល​មាន​ហត្ថលេខា​របស់​កីឡាករ​ Manchester United ផ្ទាល់​តែ​ម្ដង៕

អំពីក្រុមហ៊ុន Pernod Ricard (Cambodge) Co,. Ltd.

ក្រុមហ៊ុន Pernod Ricard (Cambodge) Co., Ltd គឺជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន Pernod Ricard ដែលបានសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវប្រភេទស្រាជាច្រើនប្រភេទដែលរួមមាន Chivas Ballantine’s Royal Salute Martell ស្រាក្រហម Jacob Creek ស្រាក្រហម George Windham ស្រា Champaign Mumm Absolute Vodka Tequila Olmeca Havana Club Kahlúa Malibu Ricard The Glenlivet Monkey 47 Perrier Jouet ព្រមទាំងប្រភេទស្រាផ្សេងៗច្រើនទៀត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]