កូរ៉េខាងត្បូង៖  តារាស្រី Jennie សមាជិកក្រុម BLACKPINK តែងតែក្លាយជាចំណុចកណ្តាល នៃការចាប់អារម្មណ៍ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់នាង ហើយបានបង្កើតនិន្នាការម៉ូដជាច្រើនសម្រាប់ទំនិញ និងម៉ាក ដែលបានពាក់ព័ន្ធនឹងតារាស្រីរូបនេះ។

ជាក់ស្តែងថ្មីៗនេះ អ្នកនិយមលេងអ៉ីនធឺណែត បានប្រមូលផ្តុំគ្នានៅក្នុងសហគមន៍អនឡាញ ដើម្បីពិភាក្សាអំពី នៃកាបូបដែលរូបនាង បានថតប្រើកំពុងតែ ចាប់ផ្តើមពេញនិយម នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលគេបាននាំគ្នា ទិញប្រើតាមនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាស្រីរូបនេះ បានប្រើម៉ូដកាបូបក្រណាត់ធំ ស្ពាយចំហៀង ដែលគេបានឃើញកាបូបនេះគ្រប់ទីកន្លែងឥឡូវនេះ ដែលអ្នកនិយមលេងម៉ូដខោអាវ បែបតាមផ្លូវ បាននាំគ្នាទិញ ស្ទីលប្រើតាម ដូចតារាស្រីរូបនេះគ្រប់ ៗ គ្នា។

ដូចប្រិយមិត្តជ្រាបហើយថា Jennie បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៦ ជាមួយនឹងក្រុមចម្រៀងនារី k-Pop ក្រុមនារី BLACKPINK ហើយបានក្លាយជាតារាល្បីម្នាក់ដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន ហេតុដូច្នេះ វាជារឿងធម្មតានោះទេ ដែលរូបនាង ត្រូវបានក្លាយជា តារាស្រី​មានវេទិការ​ពេញនិយមបែបនេះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

កាបូបដែល Jennie ពេញនិយម
កាបូបដែល Jennie ពេញនិយម
កាបូបដែល Jennie ពេញនិយម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]