ភ្នំពេញ៖ បើនិយាយដល់តារាកំប្លែងស្រី នាងអ៊ីត ជឿជាក់ថាបងប្អូនជាច្រើនប្រាកដជាបានស្គាល់ច្បាស់ហើយ ពីទេពកោសល្យតែងតែផ្តល់ជាសំណើចក្អាកក្អាយដល់អ្នកទស្សនាឲ្យរំសាយរាល់ទុក្ខកង្វល់ពេលបានទស្សនាការសម្ដែងរបស់អ្នកនាងម្ដងៗ។

ជាក់ស្តែង មួយរយៈពេលនេះឃើញថា វិស័យសិល្បៈកាន់តែជោគជ័យ ជីវិតហាយសូររបស់នាង និងកូនស្រីកាន់តែឡូយ មានផ្ទះដ៏ធំនៅ និងប្រើប្រាស់ជីវិតកាន់តែល្អជាងមុន។ ទន្ទឹមនឹង ជីវិតជោគជ័យក្នុងសិល្បៈនេះ តែ ស្រី អ៊ីត មិនទាន់ជោគជ័យនៅលើជីវិតគូនោះទេ ដោយសព្វថ្ងៃតារាកំប្លែងស្រីរូបនេះស្ពាយងារជាមេម៉ាយកូនមួយយូរឆ្នាំមកហើយ ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ពីនាក់ម្ដាយកូនរូបនេះតែងតែត្រូវបានមហាជនសរសើរមិនដាច់ពីមាត់នូវសម្រស់ដ៏ស្រស់ស្អាតក្មេងជាងវ័យ ពេលបង្ហាញខ្លួនជាមួយកូនស្រីម្ដងៗ សឹងតែដូចបងប្អូនស្រីទៅហើយ មើលមិនដឹងថាជាមា៉ក់កូននោះទេ ពីព្រោះ ស្រីអ៊ីត និងកូនស្រីលេងខ្លួនខ្ញង់ៗមិនឲ្យចាញ់គ្នាប៉ុន្មាននោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្រីអ៊ីត និងកូនស្រី
ស្រីអ៊ីត និងកូនស្រី
ស្រីអ៊ីត និងកូនស្រី
 កូនស្រី ស្រីអ៊ីត
 កូនស្រី ស្រីអ៊ីត
 កូនស្រី ស្រីអ៊ីត
ស្រីអ៊ីត និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]