កូរ៉េខាងត្បូង៖ អាចនិយាយបាន ការបង្ហាញខ្លួនរបស់ តារាស្រី Song Hye Kyo ក្នុងប្រទេសបារាំង បានក្លាយជារឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ និងមានការលើកឡើងពីមហាជនដោយមតិផ្សេងៗគ្នា ជាច្រើន ទៅលើសម្រស់របស់តារាស្រីរូបនេះ។
ថ្មីៗនេះ តារាស្រី Song Hye Kyo បានចេញបង្អួតរូបភាពជាមួយនឹងមិត្តៗជាបន្តបន្ទាប់ ក្នុងអំឡុងពេលណាត់ជួបញ៉ាំអាហារ និងសម្រាកលំហែកាយ ប៉ុន្តែតាមរយៈរូបទាំងនោះ តារាស្រីរូបនេះ ត្រូវបានអ្នកនិយមលេងអ៊ីនធឺណែត និយាយពីសញ្ញាភាពចាស់ នៅពេលដែលនាង ទុកមុខទទេ ដែលថតរូបចេញពីទូរស័ព្ទដៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត តារាស្រីរូបនេះ បានបង្ហាញឲ្យឃើញពីថង់ក្រោមភ្នែក ភាពចាស់នៅជ្រុងមាត់របស់ខ្លួន ហើយអ្នកគាំទ្រ ក៏កាន់តែមានការព្រួយបារម្ភ ព្រោះពេលនេះ នាងមានរាងស្គមពេកទៀតផង។ តែទោះបីជាយ៉ាងណា ក៏នៅតែមានមតិជាច្រើនទៀត ដែលថាបានសរសើរពីសម្រស់ទាក់ទាញរបស់ Song Hye Kyo ក្នុងវ័យ៤១ឆ្នាំនេះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]