ភ្នំពេញ៖ ភាពយន្តសង្គមគ្រួសារជាច្រើន បានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស និងបញ្ចប់ទៅជាបន្តបន្ទាប់ ដោយមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ក៏ព្រោះតែភាគច្រើននៃភាពយន្តទាំងនោះឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែង ដែលបានកើតឡើងនៅក្នុងសង្គមទាំងមូល ស្ទើរតែគ្រប់វណ្ណៈនៃគ្រួសារនៅក្នុងប្រទេសកម្ពុជាទាំងមូល ដោយមានទាំងបញ្ហា ក្ដីរំភើប ភាពសប្បាយរីករាយ គ្រប់រសជាតិ ។

រូបភាពខ្លះៗនៅក្នុងរឿង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលនេះ ទូរទស្សន៍ ហង្សមាស ក៏ត្រៀមនឹងមានការចាក់ផ្សាយនូវភាពយន្តខ្លី បែបសង្គមគ្រួសារថ្មីមួយទៀត ដើម្បីបំពេញចំណីចក្ខុរបស់អ្នកគាំទ្រជាបន្តទៀត នោះគឺភាពយន្ត «លះបង់» ។ នេះជាចំណីអារម្មណ៍ថ្មីមួយទៀតហើយ ដែលសាច់រឿងទាំងមូលបង្ហាញពីការលះបង់របស់នារីម្នាក់ដែលកើតក្នុងគ្រួសារក្រីក្រ សុខចិត្តរងការឈឺចាប់តែម្នាក់ឯង លះបង់សុភមង្គលផ្ទាល់ខ្លួនព្រោះតែជីវភាព រស់នៅក្ដៅក្រហាយដូចក្នុងភ្លើងនរក ដើម្បីប្ដូរមកវិញអោយគ្រួសារទាំងមូលមានក្ដីសុខ មិនចង់បានតម្លៃតបស្នងអ្វីឡើយ។ តែទីបំផុតអ្វីដែលនាងទទួលបានមកវិញ ជារឿងដែលនឹកស្មានមិនដល់ ។

រូបភាពខ្លះៗនៅក្នុងរឿង

គ្រប់ឈុតគ្រប់ឆាក ប្រទាក់ក្រឡាគ្នា មនោសញ្ចេតនាទឹកភ្នែក នឹងធ្វើអោយទស្សនិកជនហូរទឹកភ្នែកតាមដោយមិនដឹងខ្លួន ។ អ្វីដែលពិសេស ភាពយន្តសង្គមគ្រួសារ រឿង «លះបង់» នេះដែរមានការចូលរួមសម្ដែងដោយតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដូចជា កញ្ញា វី ឌីណែត , កញ្ញា កែវ សុបញ្ញា , លោក សំ សុវណ្ណារាក់ ព្រមទាំងតារាសម្ដែងល្បីៗជាច្រើនដួងទៀតផងដែរ ។

សម្រាប់ខ្សែរឿងនេះផងដែរ កញ្ញា វី ឌីណែត លះបង់ខ្ពស់ទាំងការសម្ដែង និងក្នុងសាច់រឿងតែម្ដង។

ភាពយន្តសង្គមគ្រួសារ រឿង «លះបង់» ចាក់ផ្សាយជូនទស្សនា រៀងរាល់ថ្ងៃច័ន្ទ អង្គារ ពុធ វេលាម៉ោង ៧ ដល់ម៉ោង ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕

រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]