ចិន៖ ថ្មីៗនេះ តារាសម្តែងចិន លោក Feng Shaofeng ត្រូវគេស្គាល់ថា ជាអតីតស្វាមីតារាស្រី Zhao Liying បានឈ្នះនៅក្នុងការកាត់ក្តី ថ្មីៗនេះ ចំពោះអ្នក​ដែល​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​ ព្រមទាំងតម្រូវឲ្យ​សុំទោស និង​សង​សំណង។

ក្នុងនោះដែរ ខាងតុលាការនៅទីក្រុងប៉េកាំង បានលើកឡើងថា អ្នកដែលបង្ហោះរឿងរ៉ាវអំពីតារាប្រុសល្បីម្នាក់ ដែលមានទំនាក់ទំនងស្នេហា និងធ្វើឲ្យប្រពន្ធសម្រេចចិត្តលែងលះនោះ គឺមិនមានភស្តុតាងពិតប្រាកដអំពីព័ត៌មានដែលបាន​បង្ហោះនោះទេ។ ដូច្នេះ ទង្វើ​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាមមិនពិត ដែលធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​អ្នក​ដទៃ​យ៉ាង​ធ្ង.ន់.ធ្ងរ ខាងតុលាការ​ បាន​បង្គាប់​ឱ្យ​ជន​នេះ​ សង​សំណង​ដល់​ដើម​ចោទ (លោក Feng Shaofeng) ចំនួន ៥០,០០០ យន់ (ប្រហែលជាង ៧ពាន់ ដុល្លារ​អាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងសវនាការមួយ ខាងតុលាការ ក៏បាននិយាយទៀតថា ទោះបីជា មិនបានដាក់ឈ្មោះ លោក Feng Shaofeng Zhao Liying ក៏ដោយ ប៉ុន្តែអត្ថបទនេះ បានធ្វើឱ្យមនុស្សជាច្រើនមានការប៉ាន់ស្មានមិនសមរម្យ និងធ្វើឱ្យខូចកិត្តិយស របស់តារាសម្ដែងប្រុសរូបនេះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Feng ShaoFeng
Feng Shaofeng
Zhao Liying និង អតីតស្វាមី
Zhao Liying និង អតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]