ថៃ៖ ពិតណាស់ សម្រាប់អ្នកតាមដាន និងគាំទ្រវិស័យកម្សាន្តថៃប្រាកដជាបានដឹងរួចមកហើយថា តារាសម្តែងប្រុសស្រីថៃប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ លោក Mark Prin និងកញ្ញា KimmyKimberley គឹជាគូស្នេហ៍នឹងគ្នាដែលមានរយះពេលប្រមាណជាង១០ ឆ្នាំមកហើយ។

ទន្ទឹមនឹងនេះ គូស្នេហ៍អ្នកទាំងពីរ នៅតែរក្សាបាននូវទំនាក់ទំនងស្នេហាយ៉ាងល្អបំផុត ដោយសារតែមានរូបភាពដ៏ផ្អែមល្ហែម ជាពិសេសបន្ទាប់ពី Mark Prin បានបំពាក់ជញ្ជៀនសុំរៀបការកាលពីប៉ុន្មានខែកន្លងទៅ ថែមទាំងបានបង្ហោះរូបភាព កាន់តែល្អូកល្អើនលើសមុន បង្កើតអនុស្សាវរីយ៍យ៉ាងកក់ក្តៅជាមួយគ្នា បង្អួតអ្នកគាំទ្រឲ្យលួចច្រណែនមិនស្ទើរផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក៏មិនឲ្យហ្វេន អ្នកគាំទ្រខកចិត្តនោះឡើយ បន្ទាប់ពីនោះ Mark និងKimberley រឹតតែបង្កើនចំណងស្នេហាកាន់តែរឹងមាំ។ ជាពិសេស សូម្បីតែពេលញុំាអាហារក៏ គូស្នេហ៍មួយគូនេះឆ្លៀតបន្ថែមជាតិស្កឲ្យគ្នា ដោយ Mark បានយកដៃវែកសក់ឲ្យគូស្នេហ៍យ៉ាងមានក្តីសុខ ឃើញហើយហ្វេនៗរំភើបជំនួសតែម្ដង ពេលដែលអាយដលពួកគេកាន់តែល្អូកល្អើនបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Mark និង Kimberley
Mark និង Kimberley
Mark និង Kimberley
Mark និង Kimberley
Mark និង Kimberley
Mark និង Kimberley
Mark និង Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]