ភ្នំពេញ៖ ពិតណាស់ រឿងរ៉ាវប្តឹងផ្តល់ក្នុងគ្រួសាររបស់ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ ពូចក់ និងអតីតភរិយា អ្នកនាង ទ្រីញ ផល្លា ហាក់មានសភាពស្ងប់ស្ងាត់ ក្រោយមានការបញ្ចេញមតិជាច្រើនរបស់មហាជន ក៏ដូចជាអ្នកមានមុខមាត់មួយចំនួនបង្ហាញការមិនពេញចិត្តចំពោះការហែកហួររឿងគ្រួសារបែបនេះ។

យ៉ាងណាមិញ បើក្រលេកមកមើល អតីតភរិយា ពូចក់ អ្នកនាង ទ្រីញ ផល្លា វិញក្រោយពីល្បីមានលេចលឺដំណឹងថាប៉ុនប៉ងស.ម្លា.ប់ខ្លួន រួចមក ស្រាប់តែមុននេះបន្តិច អ្នកនាងបែរជាចេញមកបង្ហាញខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតប្រពៃណីពណ៌ស្វាយយ៉ាងលេចធ្លោ មិនតែប៉ុណ្ណោះ ថែមទាំងអមសំញ៉ែងជាមួយនឹងគ្រឿងមាសពាក់ជ្រេកខ្លួនពណ៌លឿងចិញ្ចាចតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រោយពីឃើញយ៉ាងដូច្នេះ ក៏មានមហាជនជាច្រើបានចូលទៅខមិន ព្រោងព្រាត ថា អ្នកខ្លះបែកបាក់លែងគ្នាដាច់ បង្អួតក្តីសុខតែ អតីតភរិយា ពូចក់ ចេញមកបង្អួតមាសជ្រេកខ្លួនអញ្ចឹងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ទ្រីញ ផល្លា
អ្នកនាង ទ្រីញ ផល្លាអ្នកនាង ទ្រីញ ផល្លា
អ្នកនាង ទ្រីញ ផល្លា
អ្នកនាង ទ្រីញ ផល្លា
អ្នកនាង ទ្រីញ ផល្លា
អ្នកនាង ទ្រីញ ផល្លា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]