ភ្នំពេញ៖ អស់ជាច្រើនសប្ដាហ៍ដែលកម្មវិធីប្រកួតបវរកញ្ញា Miss Preteen International Cambodia 2022 បានបើកវគ្គប្រកួតប្រជែង ដើម្បីស្វែងរកបេក្ខនារីជើងខ្លាំងតែម្នាក់ ដើម្បីទទួលមកុដ ហើយមានឱកាសទៅប្រកួតបន្តលើឆាកអន្តរជាតិនាពេលខាងមុខ។ ពិតណាស់ កម្មវិធីមួយនេះតម្រូវឲ្យបេក្ខនារី មានអាយុចាប់ពី១១ ដល់ ១៤ឆ្នាំ ព្រមទាំងមានកម្ពស់ចាប់ពី ១៥២cm។ 

យ៉ាងណាមិញ កាលពីថ្ងៃទី ១៦ ខែ មិថុនា កន្លងទៅថ្មីៗនេះជាវគ្គប្រកួតប្រជែងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានបេក្ខនារីចំនួន២៤រូប។ ពិតណាស់ គេឃើញបេក្ខនារីទាំងអស់សុទ្ធសឹងមានសមត្ថភាព និងភាពក្លាហានដូចៗគ្នាតែម្ដង។ បើនិយាយពីរូបសម្ផស្ស បេក្ខភាពទាំងអស់មានមុខមាត់ស្អាតមិនចាញ់គ្នាប៉ុន្មាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ប្រិយមិត្តទាំងអស់គ្នាចូលរួមទស្សនាដោយផ្ទាល់​ ការប្រកួតបវកញ្ញាយុវតីវ័យក្មេងកម្ពុជា​ «វគ្គ​ផ្ដាច់ព្រ័ត្រ» ដែលធ្វេីឡេីងក្នុងផ្សារទំនើប​ អ៉ីអន​ម៉ល​សែនសុខ​ ជាន់ទី៣ នៅថ្ងៃទី ២១ ខែ​ កក្កដា ឆ្នាំ​ ២០២២ ចាប់ពីម៉ោង​ ៥:៣០ល្ងាច​ ដល់ម៉ោង​ ៩:៣០យប់​។ សំបុត្រចូលរួមទស្សនា​ តម្លៃ​១០ដុល្លារ ហើយសំបុត្រមានលក់នៅហាង​ Little Fashion (បឹងកេងកង) ឬ​ ផ្ញើសារទៅកាន់ផេកផ្ទាល់ដើម្បីទិញសំបុត្រ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]