អ៊ីតាលី៖ តារាសម្តែង Angelina Jolie និងកូនស្រីបង្កើតអាយុ ១៦ ឆ្នាំរបស់អ្នកស្រី Shiloh បានប្រទះឃើញនៅជាមួយគ្នា នៅក្នុងការប្រគុំតន្រ្តីទេសចរណ៍មួយ នៅទីក្រុងរ៉ូមនៅល្ងាចថ្ងៃទី ៩ ខែកក្កដា ដែលបង្កការភ្ញាក់ផ្អើលទៅកាន់អ្នកទស្សនារូបដូចគ្នា។

ជាមួយគ្នានេះដែរ អ្នកម្ដាយ និង​កូន​ស្រីទាំងពីរ បានអង្គុយ​ក្បែរ​គ្នា ដូចអ្នកចូលរួម​ទូទៅ ជាមួយ​អ្នក​ទស្សនា​រាប់​ពាន់​នាក់​នៅ​កីឡដ្ឋាន Circo Massimo ក្នុង​ទីក្រុង Rome ប្រទេស​អ៊ីតាលី ដើម្បី​មើល​ក្រុមចម្រៀង Maneskin សម្ដែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពមួយ Angelina គ្មានបាន ផាត់មុខ ធ្វើខ្លួនអ្វីនោះ ដោយរក្សា​មុខ យ៉ាង​ទទេ​ស្អាត​ ដោយបច្ចុប្បន្នអ្នកស្រី កំពុងថតរឿង «Without Blood» នៅទីក្រុងរ៉ូម ដូច្នេះហើយនាងឆ្លៀតពេលទំនេររបស់នាង ដើម្បីទៅការប្រគុំន្ត្រីរបស់ក្រុមតន្រ្តីរ៉ុក អ៊ីតាលីតែម្តង។ យ៉ាងណាមិញ តារាស្រីវ័យ ៤៧ ឆ្នាំរូបនេះតែងតែចំណាយពេលផ្ទាល់ខ្លួន ចែករំលែកចំណូលចិត្តជាមួយកូនៗរបស់នាងផងដែរ៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

Angelina និងកូនស្រី
Angelina និងកូនស្រី
Angelina និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]