ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ក្រុមការងារនៃក្រុមហ៊ុន FWD Cambodia បានចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ដើម្បីជួយដល់ការសិក្សាជូនដល់សិស្សានុសិស្សវិទ្យាល័យកំពង់ស្ពឺ ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សាបន្តនៅសកលវិទ្យាល័យ។ សកម្មភាពនេះជាផ្នែកមួយនៃសកម្មភាពសហគមន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន FWD Cambodia ក្នុងគោលដៅជំរុញឱ្យមានការចូលរួមពីក្រុមការងារគ្រប់ជាន់ថ្នាក់ក្នុងសកម្មភាពនានា ដែលអាចជួយដល់សហគមន៍បាន។
សកម្មភាពនៃការបណ្ដុះបណ្ដាល និងការចែករំលែកនេះ ត្រូវបានដឹកនាំដោយនាយកដ្ឋានធនធានមនុស្ស និងនាយកដ្ឋានឌីជីថល និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន FWD Cambodia ហើយមានបញ្ចូលនូវប្រធានបទដូចជា៖
· ការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីទាញយកផលប្រយោជន៍ក្នុងការសិក្សា
· ការប្រើប្រាស់ទូរស័ព្ទដៃដើម្បីស្វែងរកព័ត៌មានសិក្សា និងអាហារូបករណ៍
· ការរៀចំខ្លួនចូលសកលវិទ្យាល័យ។
លោក អ៊ាត ឌីម៉ង់ នាយកនៃនាយកដ្ឋានឌីជីថល និងបច្ចេកវិទ្យា នៃក្រុមហ៊ុន FWD Cambodia បានចូលរួមក្នុងកម្មវិធីនេះ និងចែករំលែកថា៖
លោកស្រី ម៉ៅ ពុទ្ធីរ័ត្ន នាយិកានាយកដ្ឋានធនធានមនុស្សនៃក្រុមហ៊ុន FWD Cambodia មានប្រសាសន៍ថា៖
លោក អេង ថាវុធ នាយកវិទ្យាល័យកំពង់ស្ពឺបានថ្លែងអំណរគុណដល់ក្រុមការងារស្ម័គ្រចិត្តនៃក្រុមហ៊ុន FWD Cambodia ដែលបានចំណាយពេលវេលានាំយកនូវសម្ភារៈសិក្សា និងការចែករំលែកចំណេះដឹងល្អៗ។
លោកមានប្រសាសន៍ថា៖
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថលលំដាប់អន្តរជាតិ ដែលមានទស្សនវិស័យក្នុងការផ្ដល់បទពិសោធថ្មីលើសេវាកម្មធានារ៉ាប់រងជូនដល់អតិថិជន ក៏ដូចជាសហគមន៍ផងដែរ។ ក្រុមហ៊ុនបានបង្កើតកម្មវិធីសហគមន៍ជារួមមួយដែលមានឈ្មោះថា Community Care ដែលផ្តោតលើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ការអប់រំបែបឌីជីថល និងសុខុមាលភាព៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]