បរទេស៖ លោក Bill Gates បានប្រកាសកាលពីថ្ងៃពុធថាលោកបានបរិច្ចាគ ២០ ពាន់លានដុល្លារដល់មូលនិធិ Bill & Melinda Gates ក្នុងខែនេះ ខណៈដែលទីភ្នាក់ងារនេះ គ្រោងនឹងបង្កើនការចំណាយដ៏ច្រើនបែបនេះ របស់ខ្លួន នេះបើយោងតាមព័ត៌មានក្នុងស្រុក។
សហស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាមហាសេដ្ឋីទីបួនរបស់ពិភពលោកបាន លើកឡើងមូលហេតុ ដោយចង្អុលឆ្ពោះ ក្រផោយផលវិបាក នៃជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងបន្ត ការធ្លាក់ចុះនៃសមភាពយេនឌ័រ និងសុខភាពរបស់ស្ត្រី ការប្រែប្រួលអាកាសធាតុ និងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាបញ្ហាចម្បងមួយចំនួនដែលពិភពលោកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ លោកបានសង្ឃឹមថាតាមរយៈការផ្តល់ឱ្យកាន់តែច្រើន ពិភពលោក អាចកាត់បន្ថយទុក្ខលំបាកមួយចំនួនដែលមនុស្សកំពុងជួបប្រទះនៅពេលនេះ និងជួយបំពេញនូវចក្ខុវិស័យរបស់មូលនិធិដើម្បីផ្តល់ឱ្យមនុស្សគ្រប់រូបនូវឱកាសក្នុងការរស់នៅប្រកបដោយសុខភាពល្អ និងប្រកបដោយផលិតភាពដូច្នេះដែរ។
មូលនិធិ Bill & Melinda Gates Foundation បានបើកដំណើរការនៅឆ្នាំ 2000 បានបម្រើការជាអង្គការសប្បុរសធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក។ ទៀតសោត Gates បានលាឈប់ពីតួនាទីប្រចាំថ្ងៃរបស់លោកនៅក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ២០០៨ ដើម្បីចំណាយពេលវេលាបន្ថែមទៀតលើអង្គការមិនរកប្រាក់ចំណេញមួយនេះផងដែរ៕
ប្រភព៖ CNN
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]