ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុត បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (CMAA) ដើម្បីផ្ដល់ការគាំទ្រផ្នែក ហិរញ្ញវត្ថុចំនួន ២០០,០០០ ដុល្លារអាមេរិក ជូនគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីន។ ABA រួមចំណែក​ជាថវិកាសប្បុរសធម៌ ដើម្បីជំរុញការងារបោសសម្អាតមីន ឆ្ពោះទៅកាន់គោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី1អាជ្ញាធរមីន, លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត នៅការិយាល័យកណ្ដាលធនាគារ ABA

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី

ថ្លែងក្នុងពិធីនេះ លោក Askhat Azhikhanov បានមានប្រសាសន៍ថា៖

ប្រសាសន៍លោក Askhat Azhikhanov 

លោកក៏បានបន្ថែមផងដែរថា៖

ប្រសាសន៍លោក Askhat Azhikhanov
រូបភាពក្នុងកម្មវិធី

ឯកឧត្តម លី ធុជ បានមានប្រសាសន៍ផងដែរថា៖

ប្រសាសន៍ឯកឧត្តម លី ធុជ
រូបភាពក្នុងកម្មវិធី

CMAA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការគ្រប់គ្រង ត្រួតពិនិត្យ និងសម្របសម្រួលរាល់សកម្មភាពដោះមីន។

បន្ថែមពីលើការបរិច្ចាគទឹកប្រាក់ ២០០,០០០ ដុល្លារអាមេរិក ឆាប់ៗនេះធនាគារ ABA នឹងផ្តល់ឱកាសដល់អតិថិជនរបស់ខ្លួនជាង ២ លាននាក់ ក្នុងការឧបត្ថម្ភជូន CMAA តាមរយៈមុខងារបរិច្ចាគផ្ទាល់ក្នុងកម្មវិធី ABA Mobile ដោយឥតគិតថ្លៃ។

រូបភាពក្នុងកម្មវិធី

ស្របតាមគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ខ្លួន ធនាគារ ABA តែងតែចូលរួមក្នុងការបរិច្ចាគ និងកម្មវិធីសប្បុរសធម៌ជាប្រចាំ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសហគមន៍។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ធនាគារបានបរិច្ចាគថវិកាចំនួន ២០០,០០០ ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌។

ក្រៅពីនេះ ធនាគារ ក៏បានគាំទ្រដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សម្រាប់ការផ្ដល់សេវា ថែទាំសុខភាពឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅជនបទទូទាំងប្រទេស និងសមាគមនិស្សិតអាហារូបករណ៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (AMT) ដើម្បីគាំទ្រដល់សិស្ស-និស្សិតកម្ពុជាតាមរយៈអាហាររូបករណ៍, កម្មវិធីអប់រំ និងគម្រោងជំនួយហិរញ្ញវត្ថុ ដោយបរិច្ចាគទឹកប្រាក់ចំនួន ១០០,០០០ ដុល្លារអាមេរិក ដល់សមាគមនីមួយៗ ក៏ដូចជាបានបរិច្ចាគ ១,០០០,០០០,០០០ ដុល្លារអាមេរិក កាលពីខែមេសា ឆ្នាំ2021 ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]