កូរ៉េខាងត្បូង៖ ទោះបីជាបានកន្លងទៅប្រហែលជា ៣ ឆ្នាំមកនេះ តែហ្វេនៗជាច្រើន នៅតែសោកស្ដាយចំពោះការលែងលះគ្នា ដើរផ្លូវរៀងខ្លួន រវាងតារាស្រី Song Hye Kyo និងអតីតស្វាមី Song Joong Ki ដែលបានសម្រេចបញ្ចប់ទំនាក់ទំនងជាផ្លូវការកាលពីឆ្នាំ ២០១៩។
យ៉ាងណាមិញ បច្ចុប្បន្ននេះ រឿងរ៉ាវរបស់អ្នកទាំងពីរ នៅតែជាទីចាប់អារម្មណ៍ពីមហាជន ក៏ដូចជាចង់ដឹងពីដំណើរជីវិតរស់នៅ រឿងការងារ ព្រមទាំង សកម្មភាពប្រចាំថ្ងៃ។ សម្រាប់ តារាស្រី Song Hye Kyo ថ្មីៗនេះ ក៏ទទួលបានការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍ម៉ូដអន្តរជាតិរបស់ម៉ាកល្បីៗទូទាំងពិភពលោក និងទទួលបានការសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងទៀតផង ។ ចំពោះរឿងការងារទាក់ទងនឹងការសម្ដែងវិញ តារាស្រីរូបនេះ ក៏មានការសហការជាមួយដៃគូសម្ដែង ក្នុងរឿងជាបន្តបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះ លោក Song Joong Ki វិញ បច្ចុប្បន្ននេះ ក៏ជាតារាសម្ដែងមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងរឿងភាគ និងភាពយន្ត ហើយត្រូវបានទស្សនិកជន បង្ហាញពីការពេញចិត្ត ដែលជាស្នាដៃដ៏គួរឱ្យកត់សម្គាល់មួយចំនួនរបស់លោក។ យ៉ាងណាមិញ តារាប្រុសរូបនេះ តែងជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមស្នេហាជាមួយតារាស្រីដែលជាដៃគូសម្ដែងរបស់លោក ផងដែរ ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]