កូរ៉េខាងត្បូង៖ នៅពេលដែលវាត្រូវបានគេប្រកាសថាសមជិក J-Hope របស់ក្រុមបុរស BTS នឹងចេញអាល់ប៊ុមទោលរបស់លោក «Jack In The Box» បានធ្វើឲ្យមហាជន ជាពិសេស ARMYs មិនអាចលាក់បាំងការរំភើបរបស់ពួកគេបានទេ។

ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ J-Hope បានព្យាយាមបំផុសរូបភាព គ្រប់ទម្រង់ ទៅកាន់អ្នកគាំទ្រ ដែលបង្ហាញទាក់ទងទៅកាន់អាល់ប៊ុមរបស់លោក នៃការចេញផ្សាយនាពេលខាងមុខ ក្លាយជាប្រធានបទជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការប្រសើរណាស់ ដោយមានរយៈពេលតិចជាង ២៤ ម៉ោងដើម្បីរង់ចាំរហូតដល់បទចម្រៀងត្រូវបានចេញផ្សាយ វាហាក់បីដូចជាតារាកូរ៉េ បុគ្គលល្បី ៗ ជាច្រើន បានមកជួបជុំគ្នាដើម្បីអបអរព្រឹត្តិការណ៍ដ៏ធំដោយចូលរួមក្នុងពិធីជប់លៀងស្តាប់អាល់ប៊ុមថ្មីបំផុតរបស់ J-Hope នៅជាន់​កំពូល​នៃ​អគារ HYBE។

យ៉ាងណាមិញ តាមរយៈរូបភាពជាច្រើនសន្លឹក ត្រូវបានចែកចាយ ពាសពេញលើបណ្តាញសង្គម ដែលបានបង្ហាញឲ្យឃើញ​សុទ្ធសឹងបុគ្គលល្បី ជាច្រើន ដែលមានវត្តមាន ក្នុងពិធីជប់លៀងមួយនេះ ដែលមានដូចជា  Taeyang (BIGBANG) JESSI HyunA Dawn Sunmi និងតារាផ្សេងជាច្រេីនទៀត ជាពិសេសសមាជិក BTS ផងដែរ៕

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

J-Hope
J-Hope
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]