ភ្នំពេញ៖ មានរឿងភ្ញាក់ផ្អើលមួយ នៅលើគណនីជាផ្លូវការរបស់ ផលិតករ ក៏ដូចជា តារាសម្ដែងល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង បានទម្លាយថារូបលោក នឹងដាក់លក់ផ្ទះឡៃឡុងក្រោមទីផ្សារ ក្រោមហេតុផល ព្រោះតែលង់ខ្លួន នឹងបំណុល ខ្ចីលុយគេ ដើម្បីផលិតភាគយន្ត។
ជាមួយនេះដែរ តាមរយៈការបង្ហោះរបស់ ផលិតករដ៏ឆ្នើមរូបនេះ លោកបានសម្រេចចិត្ត ដាក់លក់ផ្ទះវីឡាដែលបានសាងសង់រួច ១០០ ភាគរយ ទាំងបង្ខំចិត្ត ក្នុងតម្លៃក្រោយទីផ្សារ តាមប្រមាណជាជាង ១៥ ម៉ឺនដុល្លារ ដែលស្ថិតនៅក្នុងទីតាំងបុរីម៉នដានី ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ការបង្ហោះការលក់ផ្ទះឡៃឡុងនេះ ដោយមិនយូរប៉ុន្មាន រូបលោក ក៏បានប្រកាសលក់រថយន្តមានតែមួយគត់របស់លោកផងដែរ ដោយមូលហេតុឈានមកដល់ចំណុចនេះ ព្រោះតែលោក បានលង់ខ្លួនងើបមិនរួច ខ្ចីបំណុលគេថតខ្សែភាគយន្ត «គ្រោះកូវីដ១៩» ព្រោះតែវាមិនបានជោគជ័យ បែរជាធ្វើឲ្យលោក ខាតបង់ប្រាក់កាក់ ជាពិសេស ខ្ចីជាប់បំណុល ត្រូវសង ហេតុដូច្នេះ បានជាបង្ខំចិត្ត លក់ទាំងផ្ទះ ទាំងរថយន្តបែបនេះថែមទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]