ភ្នំពេញ៖ សម្រស់ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់បុរសឬនារី ដោយអ្នកខ្លះអាចថាសំណាងដែលកើតមកមានមុខមាត់ស្អាតពីធម្មជាតិស្រាប់ មិនចាំបាច់ទៅវះកាត់កែសម្ផស្សឡើយ។ ក្រៅពីមានរូបសម្រស់តែមួយមុខក៏មិនទាន់គ្រប់ គឺត្រូវការមើលថែទាំទើបស្អាតបានយូរអង្វែងផងដែរ។ ម្យ៉ាងសម្រស់ជាផ្នែកមួយអាចទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួន ហើយកាន់តែទទួលបានចូលចិត្តពីអ្នកដទៃកាន់តែច្រើន។
យ៉ាងណាមិញ បើក្រឡេកទៅមើលសម្រស់របស់សិល្បការិនីខ្មែរ ភាគច្រើនគេតែងតែឃើញសម្រស់ដ៏ស្រស់ស្អាតនៅពេលតារាស្រីតុបតែងខ្លួនខ្ញង់ៗទៅចូលរួមរួមកម្មវិធី ឬទៅថតជាដើម។ ដោយសម្រស់ពេលផាត់មុខរបស់តារាស្រីតែងតែទទួលបានការសរសើរពីសំណាក់ទស្សនិកជន និងហ្វេនគ្រប់ៗគ្នា សឹងតែមិនដាច់ពីមាត់។ ប៉ុន្តែភាគតិចណាស់ គេមិនដែលឃើញតារាបង្ហាញមុខមិនទាន់ផាត់មុខជាសាធារណៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង គេដឹងថាមានតារាស្រីមួយចំនួនធំមានភាពជឿជាក់បង្ហាញមុខមាត់ហ្សីន គ្មានការតុបតែងមុខឡើយ ហើយស្បែកមុខវិញរលោង មើលទៅនៅតែស្អាត បើទោះបីគ្មានម្សៅនៅលើមុខក៏ពិតមែន។ ពិតណាស់ តារាស្រីដែលធ្លាបើបានបង្ហាញមុខគ្មានMake Upនោះមានដូចជា៖
១៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាស្រីមួយរូបត្រូវបានគេសរសើរតាំងពីដើមថាជាតារាមានសម្រស់ស្អាតមិនថាពេលផាតើមុខ ឬមិនផាត់មុខក៏នៅតែមានភាពទាក់ទាញ។
២៖ អ្នកនាង សិទ្ធី នីកា
តារាសម្ដែងស្រីកូនមួយ អ្នកនាង សិទ្ធី នីកា ជាតារាស្រីវ័យក្មេងមួយរូបដែលទទួលបានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន។ ដោយសម្រស់របស់នាងនៅតែស្អាត បើទោះបីពេលនេះនាងមានស្វាមី និងកូនរួចក៏ពិតមែន បើមើលលើសម្រស់ពេលមិនទាន់ផាត់មុខកីនាងក៏តែស្អាតដដែល។
៣៖ កញ្ញា សេង រដ្ឋា
តារាសម្ដែងជំនាន់ថ្មីកញ្ញា សេង រដ្ឋា នាងទើបតែប្រឡូកលើវិថីសិល្បៈមិនបានប៉ុន្មានឆ្នាំផង នាងទទួលបានប្រជាប្រិយភាពខ្លាំងមិនធម្មតានោះទេ។ ម្យ៉ាងរូបសម្ផស្សនាងក៏ស្រស់សោភា បើនិយាយពីសម្រស់ពេលមិនMake Up ក៏ស្រស់ស្អាតមិនណយនោះដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]