ភ្នំពេញ៖ ទស្សនិកជនជាច្រើនកំពុងតែទន្ទឹងរង់ចាំចង់ដឹងថា តើកំពូលតារាចម្រៀងណាខ្លះនឹង ក្លាយទៅជាគណៈកម្មការ ក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក The Voice Kids Cambodia រដូវកាលទ៣ ក្នុងពេលដ៏ខ្លីខាង មុខនេះ ។

ជាការពិតកម្មវិធីប្រឡងដ៏ពេញនិយមមួយនេះ កំពុងតែរៀបចំក្នុងការដំណើរការហើយ ដោយក្នុងនោះ ក្រុមហ៊ុនហង្សមាសបានជ្រើសរើសរួចជាស្រេចនូវកំពូលតារា ចម្រៀងដែលពោរពេញដោយបទពិសោធន៍ច្រើនឆ្នាំ ដើម្បីត្រួសត្រាយផ្លូវរបស់ប្អូនៗ ដែលជាអាយដលតូច ជំនាន់ថ្មី ដុសខាត់សមត្ថភាពរបស់កុមារាកុមារី ច្នៃចេញជាតារាចម្រៀងវ័យក្មេងដែលពោរពេញទៅដោយទេពកោសល្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
The Voice Kids Cambodia

ជាក់ស្តែងថ្ងៃមិញក្តៅៗនេះ ផេកផ្លូវការរបស់កម្មវិធី បានបង្ហោះរូបគ្រូបង្វឹកថ្មីដែលបាន បង្ហាញត្រឹមពាក់កណ្តាលនៃផ្ទៃមុខប៉ុណ្ណោះ តែទោះជាយ៉ាងណាបណ្តាអ្នកគាំទ្របាននាំគ្នាជជែកវែកញែកយ៉ាងផុសផុលតែម្តង នេះគឺជាការត្រឡប់មកធ្វើជាគ្រូវបង្វឹកសារជាថ្មីរបស់តារាចម្រៀងសំឡេងស្រទន់ សុគន្ធ និសា ។

ទោះយ៉ាងណាក៏មិនទាន់មានការបង្ហាញជាផ្លូវការថាជាលោកឬក៏យ៉ាងនោះទេ ដូច្នេះ សម្រាប់ពេលនេះទុកឱកាសអោយទស្សនិកជន ក៏ដូចជាអ្នកគាំទ្រមានការទស្សន៍ទាយជាមុនសិន ហើយសម្រាប់ពេលខ្លីខាងមុខនេះគណៈរៀបចំនៃកម្មវិធី ប្រឡងចម្រៀងដ៏ធំអស្ចារ្យមួយនេះ នឹងបង្ហាញទៅកាន់ទស្សនិកជនជាផ្លូវការ ទស្សនិកជននឹងបានជ្រាបជាមិនខាន ។

ចំពោះពុកម៉ែបងប្អូនដែលមានកូនៗតូចៗ ដែលមានទេព្យកោសល្យ មានដុងសិល្បៈ មានភាពក្លាហាន ចង់ក្លាយជាតារាចម្រៀងវ័យក្មេងប្រចាំព្រះរាជាណាចក្រកម្ពុជា សូមត្រៀម ទាំងអស់គ្នា ដើម្បីសន្សំជាទុនបង្ហាញខ្លួន ក៏ដូចជាបង្ហាញសមត្ថភាពនៅលើឆាកដ៏អស្ចារ្យ មួយនេះនៅមុខគណៈកម្មការក៏ដូចជានៅមុខមហាជន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]