ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ - ធនាគារ ហ្វីលីព បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងជាលើក២ ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ២១ នាក់ទៀត ពីកម្មវិធី “សន្សំ និងឈ្នះ” ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ធនាគារហ្វីលីព ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ។
កម្មវិធីចាប់ឆ្នោតផ្សងសំណាងលើកទី២នេះ គឺជាកម្មវិធីដែលធនាគារ ហ្វីលីព បានរៀបចំឡើងដើម្បីថ្លែងអំណរគុណសម្រាប់ការជឿទុកចិត្ត និងការគាំទ្ររបស់អតិថិជនក្នុងរយៈពេលកន្លងមក។ ធនាគារ ហ្វីលីព ក៏បានប្រារព្ធកម្មវិធីចាប់ឆ្នោតផ្សងសំណាងជាលើកដំបូងដែលធ្វើឡើងកាលពីពាក់កណ្តាល ខែឧសភា ឆ្នាំ២០២២ ផងដែរ។ ដើម្បីបង្ហាញនូវសក្ខីភាពនៅក្នុងការស្វែងរកអតិថិជនដែលមានសំណាងទាំង២១រូប ធនាគារ ហ្វីលីព មិនមានការរៀបចំចាប់ឆ្នោតផ្សងសំណាងតាមរយៈកម្មវិធីអេឡិចត្រូនិ កឡើយ ប៉ុន្តែ បានជំនួសដោយការចាប់ឆ្នោតផ្សងសំណាងតាមរយៈការបង្វិលគ្រាប់ប៉េងប៉ុង ដើម្បីស្វែងរកលេខកូដផ្សងសំណាងពិតប្រាកដ ដែលត្រូវបានជ្រើសរើសសម្រាប់ឈ្នះរង្វាន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ការចាប់ឆ្នោតផ្សងសំណាងលើកទី២នេះ ធនាគារបានផ្តល់ជូនរង្វាន់ជាច្រើនដូចជាម៉ូតូ Honda Dream ២០២២ ចំនួន ៧ រង្វាន់ទូរស័ព្ទ iPhone 13 Pro Max 256G ចំនួន ៧ រង្វាន់ និង កង់ Giant Talon ចំនួន ៧ រង្វាន់។
សូមបញ្ជាក់ផងដែរថា កម្មវិធីប្រូម៉ូសិន “សន្សំ និងឈ្នះ” នេះចាប់ផ្តើមចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដែលអតិថិជនគ្រាន់តែធ្វើការសន្សំជាមួយធនាគារហ្វីលីព ក្នុងចំនួនទឹកប្រាក់ចាប់ពី ១០០០ ដុល្លារឡើងទៅ នោះអតិថិជននឹងមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា៖
•រថយន្ត Lexus LX 570 2021 Kuro Black Edition មួយរង្វាន់
•ម៉ូតូ Honda Dream 2022 ចំនួន ២៦ រង្វាន់
•ទូរស័ព្ទ iPhone 13 Pro Max 256G ចំនួន ២៦ រង្វាន់
•កង់ Giant Talon ចំនួន ២៦ រង្វាន់
សម្រាប់អតិថិជនដែលបានឈ្នះរង្វាន់ទាំង ២១នាក់ ធនាគារ ហ្វីលីព នឹងធ្វើការទំនាក់ទំនងទៅកាន់ពួកគាត់ដើម្បីអញ្ជើញមកទទួលរង្វាន់តាមរយៈលេខទូរស័ព្ទរបស់ធនាគារ ០៨៦ ៩៣០ ០០០ ឬ ០៨៩ ៩៨៩ ៨១៨ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]