ភ្នំពេញ៖ បើនិយាយដល់កញ្ញា ពេជ្រ វត្តីសារ៉ាវឌី ប្រិយមិត្តប្រាកដជាស្គាល់ ដោយនាងធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss World Cambodia 2020 និងទទួលបានចំណាត់ថ្នាក់លំដាប់រងទី១ផងដែរ។ ស្របពេលគ្រងមកុដលំដាប់រងទី១ នាងបានកាន់តំណែងជា Miss Intercontinental Cambodia ដែលនឹងត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិ។ ប៉ុន្តែរឿងគួរឲ្យសោកស្ដាយនោះនាងមិនបានទៅចូលប្រកួតឡើយ ដោយសារមូលហេតុមួយចំនួន។ 

យ៉ាងណាមិញ ក្រោយបង្ហាញមុខលើវិស័យបវរកញ្ញា កញ្ញា ពេជ្រ វត្តីសារ៉ាវឌី កាន់តែទទួលបានប្រជាប្រុយភាពខ្លាំងៗឡើងគួរឲ្យកត់សម្គាល់។ ហើយថ្មីៗនេះគេដឹងថានាងកំពុងដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia 2022 ដឺលនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះដែរ ក្រោយអ្នកគាំទ្រវិស័យបវរកញ្ញា ដឹងថានាងដាក់ពាក្យប្រកួតកម្មវិធីនេះរួច ពួកគេបានបង្ហាញក្ដីត្រេកអរគ្រប់ៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង រឿងដែលកាន់តែចាប់អារម្មណ៍នោះ ថ្មីៗនេះកញ្ញា ពេជ្រ វត្តីសារ៉ាវឌី បានទៅហ្វឹកហាត់រៀនដើរម៉ូតនៅឯប្រទេសថៃ ដែលបង្រៀនផ្ទាល់ដោយអតីតបវរកញ្ញា Miss Grand Thailand 2014 មានឈ្មោះ Parapadsorn Vorrasirinda។ ពិតណាស់ អាចនិយាយបានថាតារាស្រីរូបនេះ ពិតជាបានតាំងចិត្តយ៉ាងមុតមាំដើម្បីយកឈ្នះបេក្ខនារីផ្សេងៗក្នុងកម្មវិធី Miss Grand Cambodia 2022នេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ពេជ្រ វត្តីសារ៉ាវឌី 
កញ្ញា ពេជ្រ វត្តីសារ៉ាវឌី 
កញ្ញា ពេជ្រ វត្តីសារ៉ាវឌី 
កញ្ញា ពេជ្រ វត្តីសារ៉ាវឌី 
កញ្ញា ពេជ្រ វត្តីសារ៉ាវឌី 
កញ្ញា ពេជ្រ វត្តីសារ៉ាវឌី 
កញ្ញា ពេជ្រ វត្តីសារ៉ាវឌី និង Miss Grand Thailand 2014 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]