ក្រៅ​ពី​លំហាត់​ប្រាណ ការ​រក្សា​ទម្ងន់​ឲ្យ​បាន​សម​ល្មម និង​អាហារ​ជាក់លាក់​មួយ​ចំនួន​ ភេសជ្ជៈ​​ក៏​អាច​ជួយ​ឲ្យ​ចង្វាក់​បេះដូង​ចុះ​ទាប​ផង​ដែរ។ ជាក់ស្ដែង ការ​សិក្សា​បាន​បង្ហាញ​ថា ភេសជ្ជៈ​ខ្លះ​មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​ចង្វាក់​បេះដូង​ចុះ​ទាប​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​អាច​ពង្រឹង​សុខភាព​បេះដូង បញ្ចុះ​សម្ពាធ​ឈាម​ និង​កូលេស្តេរូល​ថែម​ទៀត​ផង​។ ដូច្នេះ​ហើយ​ ដើម្បី​ជួយ​ឲ្យ​​មុខងារ​បេះដូង​ដំណើរការ​ប្រក្រតី យើង​មិន​គួរ​រំលង​ភេសជ្ជៈ​ទាំង​ប៉ុន្មាន​មុខ​នេះ​ឡើយ​។

១. តែ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិត​ណាស់ តែ​សម្បូរ​ទៅ​ដោយ​សមាសធាតុ​​ជំនួយ​បេះដូង ដូចជា​Catechins និង Polyphenols ​ដែល​មាន​គុណប្រយោជន៍​ប្រឆាំង​នឹង​ការ​រលាក។ ការ​សិក្សា​មួយ​លើ​មនុស្ស​ចំនួន​៨០ ០០០​នាក់​ក្នុង​រយៈពេល​៦​ឆ្នាំ បាន​រក​ឃើញ​ថា អ្នក​ដែល​ផឹក​តែ​ច្រើន​ជាង​ម្ដង​ក្នុង​មួយ​ខែ​​មាន​ការ​ធ្លាក់​ចុះ​កម្រិត​កូលេស្តេរ៉ូល​​ល្អ ​១%​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មិន​ផឹក​តែ​សោះ។ អ្នក​ស្រាវជ្រាវ​បាន​សន្មត​ថា​ ការ​ផឹក​តែ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​បាន​​ដល់​ទៅ៨​%​ ប៉ុន្តែ​​ចាំបាច់​ត្រូវ​សិក្សា​បន្ថែម​ទៀត​អំពី​ផល​ប៉ះពាល់​នៃ​ការ​ផឹក​តែ​ចំពោះ​សុខភាព​បេះដូង។

២. តែ​Matcha

តែ​ប្រភេទ​នេះ ជា​ម្សៅ​តែ​បៃតង​របស់​ជប៉ុន​ ដែល​អាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​បេះដូង​បាន​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា តែ​បៃតង​​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​​ចំពោះ​បុរស​ ស្រប​ពេល​ដែល​ការ​ផឹក​តែ​បៃតង​ (ច្រើន​ជាង​៣​ពែង​ក្នុង​មួយ​ថ្ងៃ) អាច​កាត់បន្ថយ​ហានិភ័យ​ចំពោះ​ស្ត្រី។

៣. ទឹក​ប៉េងប៉ោះ​ស្រស់​

​​យោង​តាម​ការ​អង្កេត​លើ​អ្នក​ជំងឺ​ជប៉ុន​បាន​រក​ឃើញ​ថា ការ​ផឹក​ទឹក​ប៉េងប៉ោះ​ ដែល​គ្មាន​ជាតិ​អំបិល​​មួយ​ពែង អាច​ធ្វើ​ឲ្យ​សុខភាព​បេះដូង​ប្រសើរ​ឡើង​។ ការ​ស្រាវជ្រាវ​បាន​ណែនាំ​ថា ទឹក​ប៉េងប៉ោះ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ Systolic និង​Diastolic ​ដំណើរការ​ល្អ​ ព្រម​ទាំង​ជួយ​បន្ថយ​​កូលេស្តេរ៉ូល lipoprotein ដែល​មាន​ដង់ស៊ីតេ​ទាប​ប្រហែល​៣%​។

៤. ទឹក​ក្រូច​ឆ្មារ​ស្រស់​

ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ទឹក​ដោយ​បន្ថែម​ផ្លែ​ក្រូច ជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​ក្នុង​ការ​​បង្កើន​​ការ​ញ៉ាំ​ទឹក ក៏​ដូចជា​ជួយ​ការពារ​បេះដូង​របស់​យើង​។ ផ្លែ​ក្រូច​ឆ្មារសម្បូរ​ទៅ​ដោយ​វីតាមីន​C ​ដែល​អាច​ជួយ​​បង្ការ​ជំងឺ​បេះដូង​ ជួយ​ឲ្យ​កូលេស្តេរ៉ូល​ចុះ​ទាប និង​ពង្រឹង​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ​។

ភេសជ្ជៈ​ដែល​គួរ​ជៀសវាង

ប្រសិនបើ​ចង្វាក់​បេះដូង​យើង​ចេះ​តែ​លោត​ញាប់​ យើង​គួរ​តែ​បញ្ឈប់ ឬ​ជៀសវាង​ផឹក​ភេសជ្ជៈ​ទាំង​នេះ៖

  • ភេសជ្ជៈ​បង្កើន​ថាមពល
  • គ្រឿង​ស្រវឹង
  • ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុល។

ចំណុចសំខាន់

ក្រៅ​ពី​លំហាត់​ប្រាណ ការ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សមល្មម របប​អាហារ​ និង​ភេសជ្ជៈ​ជាក់លាក់​មួយ​ចំនួន​ ក៏​អាច​ជួយ​ពង្រឹង​សុភាព​បេះដូង​ផង​ដែរ តួយ៉ាង​ដូចជា៖

  • តែ
  • តែ​Matcha
  • ​ទឹក​ប៉េងប៉ោះ​ស្រស់​
  • ​ទឹក​ក្រូច​ឆ្មារ​ស្រស់

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]