ការកើតមុនបង្កឡើងដោយកត្តាជាច្រើនដូចជា ប្រែប្រួលអ័រម៉ូន ស្ត្រេស ការប្រើផលិតផលថែសម្ផស្សមិនត្រូវនឹងស្បែក អនាម័យមិនល្អ និងរបបអាហារជាដើម។ ទន្ទឹមនឹងនេះ របបអាហារមួយចំនួនអាចបណ្តាលយើងកើតមុន ក៏មានរបបអាហារមួយចំនួនអាចជួយការពារ និងកាត់បន្ថយអាការៈកើតមុនដែរ។ តើអាហារអ្វីខ្លះអាចជួយប្រឆាំងនឹងរោគមុនបាន?
តាមការសិក្សាបានឱ្យដឹងថា របបអាហារទាំង ៤ ខាងក្រោមអាចប្រឆាំងនឹងរោគមុនបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អាហារមានសន្ទស្សន៍ជាតិស្ករទាប
សន្ទស្សន៍ជាតិស្ករក្នុងអាហារគឺជាលេខបញ្ជាក់ពីល្បឿនដែលរាងកាយយើងបំប្លែងជាតិកាបូអ៊ីដ្រាតនៅក្នុងអាហារទៅជាជាតិស្ករក្នុងឈាម។ អាហារមានសន្ទស្សន៍ជាតិស្ករទាបមានន័យថា ល្បឿននៃការបំប្លែងជាតិកាបូអ៊ីដ្រាតពីក្នុងអាហារទៅជាជាតិស្ករក្នុងឈាមយឺត ហើយក៏ជាអាហារដែលមានជាតិស្ករទាបដែរ។
តាមការសិក្សាបានឱ្យដឹងថា អ្នកដែលញុំាអាហារមានសន្ទស្សន៍ជាតិស្ករទាបអាចកាត់បន្ថយការឡើងមុនបាន។ អាហារមានសន្ទស្សន៍ជាតិស្ករទាបមានដូចជា គ្រាប់ធញ្ញាជាតិ បន្លែបៃតង សណ្តែក គ្រាប់ផ្លែឈើ ត្រី សាច់។
២. អាហារផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់
សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាវីតាមីន និងសារធាតុរ៉ែដែលការពារ និងកាត់បន្ថយរាងកាយពីការរលាកដោយការពារសារធាតុគីមីពុល ពីការកកើតក្នុងរាងកាយយើង។ ដោយសារមុនជាជំងឺបង្កឡើងដោយការរលាក ការកាត់បន្ថយការរលាកអាចជួយកាត់បន្ថយរោគមុនបាន។
លើសពីនេះទៀត តាមការសិក្សាបានឱ្យដឹងថា អ្នកដែលកើតមុនមានទំនោរខ្វះសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួនដូចជា វីតាមីន A, វីតាមីន E, និង selenium នៅក្នុងខ្លួន។
សារធាតុប្រឆាំងអុកស៊ីតកម្មសម្បូរក្នុងអាហារដូចជា ប្រូខូលី ស្ពៃក្តោបពណ៌ស្វាយ ឆាយថាវក្រហម ផ្លែឈើអម្បូរក្រូច និងបឺរី កន្ទួតព្រៃ រមៀត គ្រាប់ផ្លែឈើ និង តែបៃតង។
ការចម្អិនឆ្អិនពេកអាចបណ្តាលឱ្យបាត់បង់សារធាតុប្រឆាំងអុកស៊ីតកម្ម ដូច្នេះយើងគួរចៀសវាងចម្អិនបន្លែដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មឆ្អិនពេក ហើយបើញុំាឆៅរឹតតែល្អ។
៣. អាហារផ្ទុកជាតិសង្ក័សីខ្ពស់
តាមការសិក្សាបានឱ្យដឹងថា ជាតិសង្ក័សីមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយរោគមុនដោយ៖
កាត់បន្ថយការរលាក
កម្ចាត់បាក់តេរីបង្ករោគមុន
កាត់បន្ថយកម្រិតជាតិអ័រម៉ូន androgen ដែលបង្កឱ្យកើតមុន
អាហារដែលមានជាតិស័ង្កសីខ្ពស់រួមមាន អយស្ទ័រ សាច់គោ ក្តាម បង្កង គ្រាប់ផ្លែឈើ និងសណ្តែក ជាដើម។
៤. អាហារសម្បូរខ្លាញ់អូមេហ្កា ៣
ដោយសារមុនជារោគបង្កឡើងដោយការរលាក ដូច្នេះអាហារសម្បូរខ្លាញ់អូមេហ្កា ៣ អាចការពារ និងកាត់បន្ថយការកើតមុនបាន ព្រោះអូមេហ្កា ៣ ជាខ្លាញ់ពិសេសដែលអាចកាត់បន្ថយការរលាកនៅក្នុងរាងកាយ។
អាហារសម្បូរខ្លាញ់អូមេហ្កា ៣ រួមមាន ត្រីសាល់ម៉ុន ធូណា អយស្ទ័រ គ្រាប់ឈៀ គ្រាប់វ៉ុលណាត់ ផ្លែបឺរ និងប្រេងអូលីវ។
ដើម្បីការពារការកើតមុន រាងកាយយើងត្រូវការអាហារល្អៗដើម្បីពង្រឹងប្រព័ន្ធភាពសុំាឱ្យរឹងមុំា និងកាត់បន្ថយការរលាកនៅក្នុងខ្លួន។ ដូច្នេះយើងគួរញុំាបន្លែ និងផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ ត្រីជាដើមឱ្យបានច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]