កម្សាន្ត៖ បើនិយាយដល់រឿងមានកូន បច្ចុប្បន្នមានតារាជាច្រើនបានសម្រេចចិត្តយកកូនភ្លាមៗបន្ទាប់ពីរៀបការរួច ដើម្បីកសាងជីវិតគ្រួសារឲ្យកាន់តែមានសុភមង្គលជាងមុន។ ប៉ុន្តែគេក៏ឃើញមានតារាស្រីមួយចំនួន បានបើកបង្ហាញថាខ្លួនកំពុងពរពោះ ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលគ្រប់គ្នា ខណៈបាត់មុខមួយរយៈលើវិស័យសិល្បៈ ស្រាប់តែមានទម្ងន់យ៉ាងដូច្នេះ។
លើសពីនេះទៅទៀត ចាប់តាំងពីពេលពរពោះ រហូតដល់ថ្ងៃសម្រាលកូន បែរជាមិនទាន់បង្ហាញមុខឪពុកកូននៅឡើយ។ ពិតណាស់ថ្មីៗនេះគេក៏ឃើញតារាស្រីមួយចំនួនបានបើកបង្ហាញមុខស្វាមីជាសាធារណៈ ដើម្បីឲ្យហ្វេនៗបានឃើញផងដែរ។ ប៉ុន្តែក៏នៅមានតារាស្រីមួយចំនួននៅតែលាក់មុខស្វាមីខ្លួនដដែល ខណៈពេលដែលបង្ហាញតែមុខកូនប៉ុណ្ណោះ ហើយតារាស្រីដែលបានបង្ហាញមុខកូនមុនស្វាមីនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ អ្នកនាង ឌុច លីដា
តារាសម្ដែងស្រីអ្នកនាង ឌុច លីដា មួយរយៈមុនបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ស្របពេលដែលបង្ហាញដំណឹងថាកំពុងពរពោះ។ ដោយពេលនេះនាងមានកូនប្រុសម្នាក់គួរឲ្យស្រលាញ់ ហើយនាងក៏ជាតារាស្រីដែលបានបង្ហាញមុខកូនមុនស្វាមីផងដែរ។
២៖ អ្នកនាង សម ម៉ាណា
តារាសម្ដែងស្រីអ្នកនាង សម ម៉ាណា បច្ចុប្បន្ននាងមានកីនស្រីអាយុ២ខួប ប៉ុន្តែនាងនៅតែមិនទាន់បើកបង្ហាញមុខឪពុកកូនជាសាធារណៈនៅឡើយទេ។
៣៖ អ្នកនាង ផាន់ ផាត់ណា
តារាសម្ដែងអ្នកនាង ផាន់ ផាត់ណា បច្ចុប្បន្ននាងក៏មានកូនប្រុសម្នាក់គួរឲ្យក្នាញ់ ហើយនាងក៏ធ្លាប់បានលាក់មុខស្វាមីអស់ជាច្រើនឆ្នាំទើបតែបង្ហាញឲ្យហ្វេនបានឃើញផងដែរ។
៤៖ អ្នកនាង លឹម មួយហ្គិច
កាលពីពេលថ្មីៗនេះអ្នកនាង លឹម មួយហ្គិច បានធ្វើឲ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើល ខណៈបង្ហោះរូបពោះធំជិតគ្រប់ខែ។ដោយពេលនេះនាងសម្រាលបានកូនស្រីម្នាក់ឡើងជ្យូត ប៉ុន្តែនាងក៏មិនទាន់បង្ហាញមុខឪពុកកូននៅឡើយនោះទេ។
៥៖ អ្នកនាង ឈុន រក្សា
អតីតបវរកញ្ញាលំដាប់រងទី១ Miss Universe Cambodia 2020 អ្នកនាង ឈុន រក្សា ទោះបង្ហោះរូបពរពោះជាសាធារណៈញឹកញាប់ក៏ពិតមែន តែនាងមិនទាន់បើកបង្ហាញមុខស្វាមីនៅឡើយនោះទេ ហើយកាលពីម្សិលមិញនេះនាងទើបតែសម្រាលបានកូនប្រុសម្នាក់។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]