កម្សាន្ត៖ បច្ចុប្បន្នមានសិល្បករ សិល្បការិនីជាច្រើន ចាប់ផ្ដើមបើកបង្ហាញមនុស្សដែលខ្លួនស្រលាញ់នៅលើបណ្ដាញសង្គមជាបន្តបន្ទាប់។ ហើយមានតារាខ្លះបានឈានដល់ភ្ជាប់ពាក្យ និងខ្លះទៀតបានដឹងដៃគូស្នេហ៍ចូលរោងការជាដើម។ ពិតណាស់ ការបើកបង្ហាញពីមុខមាត់គូស្នេហ៍របស់តារា ក៏ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ហើយរំភើបជំនួសគ្រប់ៗគ្នាតែម្ដង។ 

លើសពីនេះទៅទៀត បើនិយាយដល់សិល្បករ សិល្បករិនីដែលប្រឡូកក្នុងវិស័យសិល្បៈ ខ្លះបានរៀបការបង្កើតគ្រួសារយ៉ាងមានសុភមង្គល ជាពិសេសថែមទាំងមានកូនម្នាក់មួយ ម្នាក់ពីរផងដែរ។ ក្នុងនោះដែរ តារាខ្មែរមានគូសឹងតែអស់គ្នានោះ គេដឹងថាមានសិល្បករប៉ុន្មានរូបប៉ុណ្ណោះ ដែលរក្សាភាពកម្លោះបានយូរ នៅមិនទាន់គិតគូររឿងរៀបការ។ ដោយតារាប្រុសដែលមិនទាន់បានបង្ហាញមុខគូស្នេហ៍នោះមានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ លោក សួន ពិសិដ្ឋ

តារាសម្ដែង និងអ្នកនិពន្ធបទភ្លៀងដ៏ល្បីលោក សួន ពិសិដ្ឋ គេដឹងថាតារារូបនេះបានឈានជើងចូលសិល្បៈច្រើនឆ្នាំ ហើយពេលនេះក៏មានវ័យច្រើន ប៉ុន្តែគេមិនធ្លាប់ឃើញលោកបង្ហាញមុខគូស្នេហ៍នៅឡើយ។

លោក សួន ពិសិដ្ឋ

២៖ លោក សាយ សៀរ៉ា

តារាសម្ដែង លោក សាយ សៀរ៉ា គេដឹងដែរថាបច្ចុប្បន្នលោកក៏មានវ័យច្រើន ប៉ុន្តែតារារូបនេះហាក់មិនទាន់គិតគូររឿងស្នេហានៅឡើយ ខណៈចូលសិល្បៈច្រើនឆ្នាំ ប៉ុន្តែមិនធ្លាប់បង្ហើបដំណឹងមានគូនៅឡើយ។

លោក សាយ សៀរ៉ា

៣៖ លោក អ៉ឹម ជីវ៉ា

តារាសម្ដែង និងពិធីករដ៏មានប្រជាប្រិយភាព លោក អ៉ឹម ជីវ៉ា បានឈានជើងចូលសិល្បៈអស់ជាច្រើនឆ្នាំ ហើយលោកក៏មិនធ្លាប់បានលេចឮរឿងមានស្នេហានៅឡើយនោះទេ។

លោក អ៉ឹម ជីវ៉ា

៤៖ លោក អ៊ុន សុធា

តារាសម្ដែងសម្បុរស្រអែមលោក អ៊ុន សុធា ជាតារាប្រុសមួយរូបដែលមានឈ្មោះល្បីល្បាញ និងជាកម្លោះមានមន្តស្នេហ៍មួយរូប តែលោកនៅតែមិនទាន់បើកបង្ហាញមុខគូស្នេហ៍ឲ្យហ្វេនបានឃើញឡើយ។

លោក អ៊ុន សុធា

៥៖ លោក ណុប បាយ៉ារិទ្ធ

កំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ទោះឆ្នាំនេះឈានជូលវ័យជាង៤០ឆ្នាំ ប៉ុន្តែតារារូបនេះហាក់មិនទាន់គិតគូររឿងមានស្នេហាហើយក៏មិនធ្លាប់បានបញ្ចេញមុខគូស្នេហ៍ផងដែរ។

លោក ណុប បាយ៉ារិទ្ធ

៦៖ លោក ប៉ែន ភ័ក្រ្ដ សុធារិទ្ធ

តារាសម្ដែង លោក ប៉ែន ភ័ក្រ្ដ សុធារិទ្ធ ចូលសិល្បៈជាង១០ឆ្នាំ ហើយទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ ជាពិសេសមានរូបសម្បត្តិសង្ហា តែលោកហាក់មិនគិតមានស្នេហា ឬបង្ហាញមុខមានសង្សារនៅឡើយ៕

លោក ប៉ែន ភ័ក្រ្ដ សុធារិទ្ធ

៧៖ លោក រតនៈ ពិសិដ្ឋ

លោក រតនៈ ពិសិដ្ឋ ជាតារាសម្ដែង និងតារាចម្រៀងម្នាក់ដែលមហាជនស្គាល់ច្រើន ហើយចូលសិល្បៈមកយូរឆ្នាំ តែលោកនៅតែមិនទាន់បង្ហាញមុខមុខគូស្នេហ៍មិនខុសពីតារាប្រុសខាងលើៗឡើយ។

លោក រតនៈ ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]