ថៃ៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលពេញក្រុងបាងកក ជាមួយនឹង ហាងគុយទាវរទះរុញ បើកលក់នៅផ្លូវសុខុមវីត ជិតផ្សារទំនើបរ៉ាយ៉ង ក្រុងរ៉ាក់យ៉ង ស្រុកមឿងរ៉ាយ៉ង បានដាក់ផ្លាកថាសេងហាង ព្រោះតែ «លក់ដាច់ពេក គ្មានពេញសម្រាក» នេះបើតាមព័ត៌មានក្នុងស្រុកបានចេញផ្សាយ។
ជាមួយគ្នានេះដែរ អ្នកស្រី ប៊ុន សិរិចន្ថារឿឌី អាយុ៥៩ឆ្នាំ ម្ចាស់ហាងគុយទាវ បានលើកឡើងថា អ្នកស្រីបានប្រកបរបរលក់គុយទាវក្នុងខេត្តរ៉ាយ៉ុង អស់រយៈពេល២០ឆ្នាំមកហើយ ដោយលក់មួយថ្ងៃពីរដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុដូច្នេះ ព្រោះតែលក់ដាច់ដូចគ្នា អត់មានពេលសម្រាក ខំលក់ដូរ ២០ ឆ្នាំ ហត់នឿយពេញមួយគ្រួសារ ចង់ឈប់មួយកន្លែង ចង់សម្រាក ចង់ប្តូរមកលក់តែមួយកន្លែងនៅពេលថ្ងៃ ក៏សម្រេចចិត្តដាក់ស្លាកប្រកាសសេងហាងតែម្តង។
យ៉ាងណាមិញ ជាមួយនឹងការសរសេរចំណងជើង ប្លែកបែបនេះ បានធ្វើឲ្យអ្នកបានជិះកាត់ឃើញ យកមកផ្តិតថតបង្ហោះនៅលើបណ្តាញសង្គម ក៏បានក្លាយជាប្រធានបទ ទៅនឹងមូលហេតុបែបនេះ ព្រោះតែជាទូទៅ គេសេងហាង ព្រោះតែលក់មិនដាច់ តែខុសអីហ្នឹង ហាងអ្នកស្រី ចង់ឈប់លក់សេងហាង ព្រោះលក់ដាច់ទៅវិញ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]